Auto Added by WPeMatico
ធ្លាប់ទស្សនារបាំសហសម័យ ល្ខោននិយាយ ឬល្ខោនអានពីមុនមកទេអ្នកទាំងអស់គ្នា ។ សម្រាប់អ្នកដែលស្រឡាញ់និងចូលចិត្តស្នាដៃសិល្ប:បង្កើតថ្មី ថ្ងៃនេះក្រុមការងារ «កម្ពុឈៀស៍» សូមនាំមកជូនការសម្ដែងសិល្ប:ដ៏អស្ចារ្យជាច្រើនក្នុងកម្មវិធីរដូវវប្បធម៌ ហើយឆ្នាំនេះជាឆ្នាំទី3 ឬរដូវកាលទី3 នៃកម្មវិធីរដូវវប្បធម៌ ។ កម្មវិធីអភិវឌ្ឍន៍សិល្ប: នៃអង្គការសិល្ប:ខ្មែរអមត: បានរៀបចំឡើងនូវកម្មវិធី «រដូវវប្បធម៌» ដែលឆ្នាំនេះជារដូវកាលទី3ហើយនៃកម្មវិធី ។ ក្នុងកម្មវិធីរដូវវប្បធម៌រដូវកាលទី3 ត្រូវបានរៀបចំឱ្យមានព្រឹត្តិការណ៍ជាច្រើន…
បច្ចុប្បន្នក្នុងចំណោមពិធីឆ្លងវ័យ យើងតែងសង្កេតឃើញគេធ្វើសម្រាប់កុមារតូចៗ ឬវ័យជំទង់ ។ ចំណេរកាលបន្តក្រោយមក ក៏គេមានប្រារព្ធធ្វើពិធីនេះ សម្រាប់មនុស្សធំពេញវ័យដែរ ។ ហើយពិធីនោះគឺជា ពិធីខួបកំណើតតាមប្រពៃណីបរទេស មាននំខួបកំណើត ដែលអមជាមួយការច្រៀងចម្រៀងខួបកំណើតអបអរជាមួយគ្នាផង ។ ប៉ុន្តែទាំងអស់គ្នាមានដឹងទេថា ខ្មែរយើងក៏មានពិធីបែបប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ជាពិធីឆ្លងវ័យសម្រាប់មនុស្សគ្រប់វ័យដែរ ។ ពោលគឺពិធីដែលបញ្ជាក់អំពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ។ ហើយមានពិធីមួយដែលធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់…
ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិភាគខាងជើងបឹងទន្លេសាបនោះគឺរបាំត្រុដិ ។ របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមខ្មែរមន រស់នៅតាំងពីបុរាណកាលមកម៉្លេះ ។ ជារៀងរាល់ពេលចូលឆ្នាំ ជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។ ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។…
កាលពីថ្ងៃទី ១៨ ដល់ ២០ ខែឧសភាកន្លងទៅនេះ មានកម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel…
វាចាប់ផ្តើមពេលដែលអារម្មណ៍ធុញថប់និងពេលវេលាប្រចាំថ្ងៃដែលជួបប្រទះនូវរឿងដដែលៗ ដែលជំរុញឲ្យគំនិតដែលចង់ទៅកន្លែងមួយម្នាក់ឯងដែលមិនជួបមនុស្សម្នាដែលស្គាល់គ្នា ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញក៏ចុះទៅសួរនាំអំពីសំបុត្រ ចៃដន្យសំបុត្រនៅសល់តម្លៃក៏សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ដោយគិតថាលើកនេះនឹងធ្វើដំណើរកំសាន្តនឹងមិនចាំបាច់មានផែនការច្បាស់លាស់ទេ នឹកឃើញចង់ទៅណាក៏ទៅភ្លាមហ្មងទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey…