DERtination

Auto Added by WPeMatico

“ព្រះខ័នកំពង់ស្វាយ” កំបាំងកណ្តាលព្រៃ ដែនដីព្រះវិហារ ដែលកម្រមានអ្នកទៅស្គាល់

ខេត្តព្រះវិហារមានប្រាសាទព្រះខ័នដែរ? ក្រុមប្រាសាទ ​ព្រះខ័ន​កំពង់​ស្វាយ ឬ ប្រាសាទ​បាកាន មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​ ស្ថិតនៅជិតតំបន់ត្រីកោណព្រំប្រទល់ខេត្តបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ។ ការដាក់ឈ្មោះព្រះខ័នកំពង់ស្វាយគឺដើម្បីមានភាពងាយស្រួលក្នុងការហៅចំណាំ និងបញ្ចៀសការភ័ន្តច្រឡំ ព្រោះយើងដឹងរួចមកហើយថានៅខេត្តសៀមរាប…

6 years ago

ដំណែល និងដំណាល “រាជបូណ៌” អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម

ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ…

6 years ago

“ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ…

6 years ago

ទម្លាក់ស្រ្តេសចោល ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយធម្មជាតិ ៣កន្លែង នៅខេត្តសៀមរាប

អ្នកប្រហែលជាបានដឹងហើយថាសៀមរាបចុងឆ្នាំនេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលអត្ថបទមុន Manulife និង Kampucheers បានណែនាំមកហើយអំពីកន្លែងញ៊ាំឆ្ងាញ់ៗបីកន្លែង សម្រាប់អ្នកដើម្បីត្រៀមមុនសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។ ឥឡូវយើងមកស្គាល់ ៣កន្លែង នៅខេត្តសៀមរាបដែលល្អសម្រាប់អារម្មណ៍ និងសុខភាពអ្នកជាមួយ ធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ៖ កន្លែងទី១៖…

6 years ago

ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍​ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏…

6 years ago

កន្លែងលាក់ខ្លួនក្នុងបរិវេណអង្គរដែលទេសចរច្រើនរំលង

ស្គាល់ហើយសៀមរាបមែនទេ? ប៉ុន្តែបើថាស្គាល់អស់ដូចជាមិនសូវជាហ៊ានធានាទេ។ ដូចនេះ #DERtination ពី #Kampucheers សហការណ៍ជាមួយ Gold Smith Residence សូមណែនាំទិសដៅទេសចរខាងក្រោមនេះដែលមានភាពអស្ចារ្យហើយអ្នកអាចនឹងមិនធ្លាប់បានទៅដល់៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិច​ប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម​ ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះ​ប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ…

6 years ago