មើលរាប់ភ្លេចហើយ ចុះស្គាល់គាថាល្បីៗណាខ្លះពីស៊េរីរឿង Harry Potter

••• បើអ្នកជាហ្វេនរបស់ពីភពវេទមន្តរបស់ J.K. Rowling អ្នកនឹងលង់ស្រឡាញ់បណ្តាសៀវភៅប្រឡោមលោកនិងភាពយន្ត HARRY POTTER ដែលចេញមកដល់ពេលនេះបាន៨វគ្គហើយ (មិនរាប់បញ្ចូលសែស្រឡាយ FANTASTIC BEAST) ដោយក្នុងនោះ ក្រៅពីសាច់រឿងល្អមើលជក់ចិត្ត តួសម្តែងល្អឥតខ្ចោះហើយនោះ មន្តស្នេហ៍ម្យ៉ាងនៃភាពយន្តនេះ គឺការសម្រឹតសម្រាំងពាក្យគាថាមន្តអាគមដែលស្តាប់លឺហើយ មិនសរសើរថាឡូយមិនបាននោះឯង។ តោះមករំលឹកឡើងវិញនូវគាថាដែលយើងលួចសូត្រថាទាំងត្រូវផងខុសផង តាំងពីភាគដំបូងមកដល់ភាគចុងក្រោយ ថាមានគាថាអ្វីខ្លះ…

6 years ago

រំឮកអនុស្សាវរីយ៍ជាមួយគំនូរជីវចលល្បីៗ ជំនាន់ឆ្នាំ២០០០ លើប៉ុស្តិ៍ Cartoon Network

••• គំនូរជីវចល ឬហៅស្រួលៗថា ​តុក្កតា គឺត្រូវបានផលិតឡើងសម្រាប់កុមារ តែក៏មិនបានន័យថាយើងដែលជាមនុស្សធំមិនអាចរីករាយជាមួយវាបាននោះទេ។ យ៉ាងណាមិញ យើងក៏ធ្លាប់នៅក្មេងដែរ ដែលក្មេងជំនាន់មុនភាគច្រើន គឺគ្មានអ្នកណាមិនស្គាល់ CARTOON NETWORK នោះទេ ដែលផ្ទុយពីក្មេងសម័យនេះ មានភាគតិចណាស់ដែលយកពេលមើលតុក្កតា ជាជាងលេងហ្គេមក្នុងទូរស័ព្ទ។ថ្ងៃនេះយើងនឹងនាំក្មេងៗសម័យនេះ ទៅមើលថា ក្មេងៗសម័យឆ្នាំ ២០០០ជាង គេនាំគ្នាមើលតុក្កតាអ្វីខ្លះ…

6 years ago

“ព្រះខ័នកំពង់ស្វាយ” កំបាំងកណ្តាលព្រៃ ដែនដីព្រះវិហារ ដែលកម្រមានអ្នកទៅស្គាល់

ខេត្តព្រះវិហារមានប្រាសាទព្រះខ័នដែរ? ក្រុមប្រាសាទ ​ព្រះខ័ន​កំពង់​ស្វាយ ឬ ប្រាសាទ​បាកាន មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​ ស្ថិតនៅជិតតំបន់ត្រីកោណព្រំប្រទល់ខេត្តបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ។ ការដាក់ឈ្មោះព្រះខ័នកំពង់ស្វាយគឺដើម្បីមានភាពងាយស្រួលក្នុងការហៅចំណាំ និងបញ្ចៀសការភ័ន្តច្រឡំ ព្រោះយើងដឹងរួចមកហើយថានៅខេត្តសៀមរាប…

6 years ago

“នគរបាជ័យ” ទឹកដីប្រ​វត្តិសាស្ត្រដែលអ្នកប្រហែលជាពុំធ្លាប់ដឹងឮ

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម…

6 years ago

ទំពាំងចាប់ផ្តើមដុះ ក្រោមរសនិយមនៃការអានសៀវភៅ ស្របពេលពិព័រណ៍សៀវភៅធំជាងលើពិភពលោក Big Bad Wolf Books មកដល់ភ្នំពេញ!

សៀវភៅជាដៃគូដ៏សំខាន់ក្នុងការបើកនូវបញ្ញាស្មារតី និងទស្សនវិស័យនៃមនុស្សគ្រប់គ្នា តាំងពីចាប់ផ្តើមចូលសាលារៀនលើកដំបូងនៃជិវិត។ បើទោះជានៅពេលដឹងក្តី មនុស្សត្រូវយកពេលវេលាទៅផ្តោតលើការងារ និងទំនួលខុសត្រូវផ្សេងៗ តែក៏មិនអាចបដិសេដបានថា គ្រប់ពេលវេលាដែលយើងចំនាយមកទាញសៀវភៅអានម្តង គឹទទួលបានចំនេះមួយ(ឬច្រើន) បើសិនណាយើងចេះជ្រើសរើសនូវប្រភេទសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្ត មិនថា ទស្សនាវដ្ដី ប្រឡោមលោក សៀវភៅបណ្តុះគំនិត ឬសៀវភៅមគ្គុទេសក៍ផ្សេងៗ គឺសុទ្ធតែធ្វើឲ្យយើងប្រើប្រាស់ខួរក្បាលបានល្អ តាមរយៈការបង្កើតការស្រមើស្រមៃច្នៃប្រឌិត នៅអំឡុងការអានអត្ថន័យក្នុងសៀវភៅទាំងនោះ។ តើអ្នកដឹងទេថា ការអានសៀវភៅ…

6 years ago

គួរឲ្យចាប់អារម្មណ៍ជាមួយសំណង់ស្ថាបត្យកម្មចំណាស់ៗ នៅសេសសល់កណ្តាលក្រុងកំពង់ចាម

ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។ ជាមួយនឹងសំណង់អគារចំណាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងសម័យអាណានិគមនិយមបារាំង នៅពាសពេញប្លុកកណ្តាលក្រុងកំពង់ចាម ជាពិសេសម្តុំផ្សារធំ គឺពិតជាធ្វើឲ្យអារម្មណ៍ស្រម៉ៃទៅកាន់ជំនាន់នោះថាតើកាលពីសំណង់អគារទាំងនេះនៅថ្មីស្រឡាង តើវាប្លែកភ្នែក និងមានសោភ័ណភាពយ៉ាងណាទៅ? បើនិយាយពីអ្នកកំពង់ចាមវិញពេលសួរនាំគាត់អំពីអគារសំណង់ចាស់ៗទាំងនោះគឺពួកគាត់ហាក់ដូចជាពោរពេញទៅដោយចិត្តស្រឡាញ់និងចង់អភិរក្សរក្សារទុក ដោយមានមីងអ្នកលក់បង្អែមម្នាក់នៅមុខផ្សារធំ គាត់និយាយថា “ផ្ទះមីងក៏សល់តាំងពីសង្គម ហើយរស់នៅស្រណុកសុខស្រួលណាស់”ប្រសិនបើអ្នកឆ្លងស្ពានគីហ្សូណា ទៅត្រើយម្ខាងនៅខាងឆ្វេងដៃអ្នកនឹងឃើញច្បាស់ជាប៉មមួយពណ៌ក្រហមក្រម៉ៅដូចជាអគារចំណាស់ល្បីៗនៅក្រុងភ្នំពេញអញ្ចឹង ដែលសេសសល់តាំងពីជំនាន់អាណានិគមនិយមបារាំង ហើយអ្នកដែលបានទៅដល់អាចឡើងបាន…

6 years ago