Auto Added by WPeMatico
ប្រាសាទព្រះធាតុបារាយណ៍ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដើម្បីធ្វើដំណើរទៅប្រាសាទនេះ (ដោយចេញពីក្រុងភ្នំពេញ) គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦A ហើយឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត បន្ទាប់មកបត់ឆ្វេងស្របតាមបណ្ដោយមាត់ទន្លេ ។ ត្រូវធ្វើដំណើររហូតដល់ទីរួមស្រុកស្រីសន្ធរគឺទីប្រជុំជនព្រែកពោធិ៍ ។ រួចបន្តដំណើរទៅទៀតប្រមាណជា ៨គីឡូម៉ែត្រទៅដល់ផ្សារព្រែកដំបូក ។ បន្ទាប់មកត្រូវបត់ស្ដាំដៃតាមផ្លូវដីនៅមុខវត្តប្រាសាទវដ្ដី ហើយធ្វើដំណើរប្រមាណ ៧គីឡូម៉ែត្រទៀតមុននឹងទៅដល់ឃុំបារាយណ៍…
«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក…
ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម…
ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។ ជាមួយនឹងសំណង់អគារចំណាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងសម័យអាណានិគមនិយមបារាំង នៅពាសពេញប្លុកកណ្តាលក្រុងកំពង់ចាម ជាពិសេសម្តុំផ្សារធំ គឺពិតជាធ្វើឲ្យអារម្មណ៍ស្រម៉ៃទៅកាន់ជំនាន់នោះថាតើកាលពីសំណង់អគារទាំងនេះនៅថ្មីស្រឡាង តើវាប្លែកភ្នែក និងមានសោភ័ណភាពយ៉ាងណាទៅ? បើនិយាយពីអ្នកកំពង់ចាមវិញពេលសួរនាំគាត់អំពីអគារសំណង់ចាស់ៗទាំងនោះគឺពួកគាត់ហាក់ដូចជាពោរពេញទៅដោយចិត្តស្រឡាញ់និងចង់អភិរក្សរក្សារទុក ដោយមានមីងអ្នកលក់បង្អែមម្នាក់នៅមុខផ្សារធំ គាត់និយាយថា “ផ្ទះមីងក៏សល់តាំងពីសង្គម ហើយរស់នៅស្រណុកសុខស្រួលណាស់”ប្រសិនបើអ្នកឆ្លងស្ពានគីហ្សូណា ទៅត្រើយម្ខាងនៅខាងឆ្វេងដៃអ្នកនឹងឃើញច្បាស់ជាប៉មមួយពណ៌ក្រហមក្រម៉ៅដូចជាអគារចំណាស់ល្បីៗនៅក្រុងភ្នំពេញអញ្ចឹង ដែលសេសសល់តាំងពីជំនាន់អាណានិគមនិយមបារាំង ហើយអ្នកដែលបានទៅដល់អាចឡើងបាន…
រាល់វេលាដែល ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាន់តែកៀកចូលមកដល់ ប្រជាជនខ្មែរដែលជាពុទ្ធបរិស័ទ្ធតែងតែម្នីម្នារ រៀបចំគម្រោងការជាមួយក្រុមគ្រួសារ ញាតិសណ្តាន និងមិត្តភក្តិ ពិភាក្សាអំពីវត្តអារាម សម្រាប់ធ្វើបុណ្យសាងបុណ្យកុសល ឧទ្ទិសជូនដូនតា ញាត្តិកា ទាំង៧សណ្តាន ដែលបានចែកឋានទៅហើយ។ និយាយដល់វត្តអារាមអញ្ចឹង សូមលើកយកអារាមមួយ ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅប្របមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ “វត្តមហាលាភ”។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម (១៨៦០-១៩០៤)។ ព្រះវិហារវត្តមហាលាភ កសាងអំពីឈើប្រក់ក្បឿង បច្ចុប្បន្នលាបពណ៌លឿងទុំ ចាំងដូចមាស ស្ថិតនៅលើឃឿនខ្ពស់ ដែលអាចចៀសផុតពីការជន់លិចនៃទឹកជំនន់ទន្លេ។ មកដល់ផ្ទៃខាងក្នុងនៃព្រះវិហារ ឃើញថាប្រណីតភាពនៃព្រះវិហារនេះពិតជាបង្ហាញថាទីនេះគឺជាសំណង់សក្ការៈ ប្រកបដោយភាពខ្ពង់ខ្ពស់ ពោលគឺសសរ ផ្ទោង ធ្នឹម ហប់ ពិដានជាដើម ត្រូវបានលម្អរដោយគំនូរបុរាណយ៉ាងវិចិត្រ ជាពិសេសនៅពេលថ្ងៃរៀបលិច អ្វីដែលទាក់ទាញបំផុតគឺសសរដែលមានគំនូរទឹបមាស ដែលចាំងរំលេចដោយពន្លៃព្រះអាទិត្យគួរឲ្យគយគន់មិនដាក់ភ្នែក។ ក្រៅពីព្រះវិហារដ៏ប្រណិត ក៏សង្កេតឃើញថាក្នុងបរិវេណវត្តមានសំណង់អគារបែបពុទ្ធសាសនាចាស់ថ្មីពាសពេញ ហើយអ្វីដែលពិសេសគឺ សាលាឆាន់បុរាណ ក្ខោងទ្វារដែលមានចម្លាក់លៀនបង្ហាញពីសំលៀកបំពាក់ស្បៃកភ្លោះ និងកុដិបុរាណ សេសសល់តាំងពីរជ្ជកាលព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម ដែលជាកុដិ សម្តេចព្រះសង្ឃរាជ និល ទៀង ជាសម្ដេចព្រះសង្ឃរាជអង្គទី១ ដែលទ្រង់កាន់តំណែងពី ព.ស.២៤០១ ដល់ ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្សត្រ ៣ព្រះអង្គគឺ ព្រះបរមកោដ្ឋ (ព្រះបាទអង្គឌួង) ព្រះសុវណ្ណកោដ្ឋ (ព្រះបាទសម្តេចព្រះនរោត្តម) និង ព្រះបរមរាជានុកោដ្ឋ (ព្រះបាទស៉ីសុវត្ថិ)។ វត្តនេះក៏ជាទីអារាមដែលមានប្រវត្តិតំណាលទាក់ទងនឹងក្រពើនាងឱរ៉ៃ ក្នុងរឿងព្រេងភ្នំសុពណ៌កាឡី ដែលជានិទានកថារបស់ខ្មែរផងដែរ។ ដោយយោងតាមអាយុកាលជាង១០០ឆ្នាំ និងតម្លៃផ្នែកស្ថាបត្យកម្ម វត្តមហាលាភ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីខែឧសភា ឆ្នាំ២០១៦៕