គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។
បន្តអាន