មានដឹងហ៊ីកាបើកដំណើរហាងសាខាថ្មីនៅ IFL អត់? បែបមានគ្នាយើងខ្លះបានទៅលេងហ៊ីកាសាខាថ្មីរួចមកហើយ ហើយអ្នកខ្លះទៀតក៏មិនទាន់បានទៅនៅឡើយ ។ សាខាថ្មីនេះមានទីតាំងនៅក្រោយមន្ទីពេទ្យកុមារជាតិ ស្ថិតលើផ្លូវលេខ ១២២ ។ ការតុបតែងគ្រប់កន្លែងមានភាពប្លែក ការដេគ័រថ្មីៗស្រស់ស្អាតគួរឲ្យទាក់ទាញ បើបានថតរូបវិញ ថតពីជ្រុងណាក៏ស្អាតដែរ ។
បន្តអានTag: Coffee
April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti តាមផ្នែកខ្លះលើជញ្ជាំង ដែលរំលេចនូវពណ៌ចម្រុះយ៉ាងទាក់ភ្នែក និង អំណោយផលដល់ការថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ រួមជាមួយនិងទីតាំងធំទូលាយកន្លែងអង្គុយច្រើនបានធ្វើឱ្យបរិយាកាសនៅទីនេះពិតជាទំនង និងស្រស់ស្អាត មែនទែន។ ក្រឡេកទៅមើលអំពីកាហ្វេវិញគឺត្រូវបានបង្កើតឡើងមានលក្ខណ:ស្តង់ដារក្នុងស្រុក និងតម្លៃសមរម្យ ដែលបានជួយលើក កម្ពស់ដល់ផលិតផលក្នុងស្រុក ដោយគ្រឿងផ្សំភាគច្រើនត្រូវបាននាំយកមកពី ខេត្តមណ្ឌលគិរី ដូចជា គ្រាប់កាហ្វេ ផ្លែឈើនានា...
បន្តអាន