ប្រាសាទព្រះធាតុបារាយណ៍ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដើម្បីធ្វើដំណើរទៅប្រាសាទនេះ (ដោយចេញពីក្រុងភ្នំពេញ) គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦A ហើយឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត បន្ទាប់មកបត់ឆ្វេងស្របតាមបណ្ដោយមាត់ទន្លេ ។ ត្រូវធ្វើដំណើររហូតដល់ទីរួមស្រុកស្រីសន្ធរគឺទីប្រជុំជនព្រែកពោធិ៍ ។ រួចបន្តដំណើរទៅទៀតប្រមាណជា ៨គីឡូម៉ែត្រទៅដល់ផ្សារព្រែកដំបូក ។ បន្ទាប់មកត្រូវបត់ស្ដាំដៃតាមផ្លូវដីនៅមុខវត្តប្រាសាទវដ្ដីហើយធ្វើដំណើរប្រមាណ ៧គីឡូម៉ែត្រទៀតមុននឹងទៅដល់ឃុំបារាយណ៍ ។ ឯប្រាសាទព្រះធាតុបារាយណ៍ស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រខាងត្បូងឃុំនេះ ។
បន្តអាន