Auto Added by WPeMatico
«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក…
ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។ នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ…
កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា…
(ខាងឆ្វេង) ប្រាសាទភ្នំជីសូរ្យ (នៅលើកំពូលភ្នំ) ភ្ជាប់ជាមួយកាំជណ្តើរបុរាណទៅកាន់ (ខាងស្តាំ) ប្រាសាទសែនត្មុល (សែនធ្មុល)សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើនបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត»…
“វ្យាធរបុរៈ” ឈ្មោះនេះប្រហែលៗទេ? អារ្យធម៌ស្រុកនេះខ្ពង់ខ្ពស់តាំងតែពីបុរេអង្គររៀងមក ដែលយើងប្រហែលជាពុំបានឮពីមុនសោះ។ “អង្គរបុរី” ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះ វ្យាធបុរៈ ឬក៏ វ្យាធបុរី ដែលជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ ដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាល អាណាចក្រហ្វូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដែលគេស្រាវជ្រាវឃើញតឹងតាងជាច្រើននៅតាមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រនេះ ស្ថានីយ៍អូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង…
ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម…