ទល់មុខជាមួយហ្នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬជាទូទៅអ្នកផងតែងហៅថា សាលារចនា អ្នកបន្តដំណើរ តាមផ្លូវក្នុងមួយ ដែលមានសភាពងងឹត និងអាថ៌កំបាំងបន្តិច ប្រសិនបើមិនទាន់ហ៊ានដើរចូលទេ អ្នកអាចងើយទៅលើនឹងឃើញស្លាក LED ដែលគេដាក់ថា «កេណី» នោះអ្នករកឃើញផ្លូវចូលហើយ។ ដើរតែបន្តិចនៅខាងស្តាំដៃអ្នកនឹងឃើញច្រកឡើងទៅជាន់លើជាមួយនឹងពាក្យថា Follow the light ដែលអ្នកអាចបន្តឡើងទៅជាន់លើតាមពន្លឺនោះ មកដល់ជាន់ទី២ កាលបើបើកទ្វារចូលនោះ អ្នកបានមកដល់ កេណី ហើយ ដែលជាហាងកាហ្វេដែលរក្សាទុកនូវអត្តសញ្ញាណសំណង់ផ្ទះល្វែងជាន់លើ...
បន្តអាន