អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុដ្ឋធម្មោ ម៉ែន តុដ្ឋ បានមានសង្ឃដីកាថា នា គ.ស ១៨៥០ មានជាងគំនូរ២នាក់ ម្នាក់ឈ្មោះប៉ាល់ និង ម្នាក់ទៀតឈ្មោះ ជា បានគូររូបគំនូរនៅលើជញ្ជាំងព្រះវិហារ ហើយបានបន្សល់នូវស្នាដៃផាត់ពណ៌ដ៏ល្អវិចិត្រនេះរហូតមកដល់សព្វថ្ងៃ។ គំនូរបុរាណនៅលើជញ្ជាំងព្រះវិហារផ្នែកខាងត្បូង មានសភាពខូចខាតខ្លាំងជាងគេ រលុបស្ទើរមើលលែងឃើញទៅហើយ ចំណែកខាងជើង ខាងមុខ...
បន្តអាន