ផ្សារធំថ្មី ត្រូវបានគេដឹងថាសាងសង់លើទីតាំងបឹងធម្មជាតិបុរាណមួយឈ្មោះ បឹងតេជោ (ដែលត្រូវបានដាក់ឈ្មោះតាមចៅពញាតេជោ អតីតចៅហ្វាយខេត្តសំរោងទង សព្វថ្ងៃជាស្រុកសំរោងទង ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ) ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត សតវត្សរ៍ទី១៥។ ចៅពញាតេជោបានកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញ វត្តភ្នំអោយបានខ្ពស់ហើយរាបស្មើ កុំឲ្យទឹកលិច។ ឯទីដែលចៅពញាតេជោឲ្យរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងធំជ្រៅមួយ ទើបបានគេដាក់ឈ្មោះថា "បឹងតេជោ" តរៀងមក។
បន្តអាន