ក្នុងបណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយនេះ KampumEra បានណែនាំសិល្បករវ័យក្មេង អ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិតដើម្បីឱ្យសាធារណជនចាប់ផ្ដើមស្គាល់ពីស្នាដៃសិល្បៈរបស់ពួកគេ។ ហើយក្នុងពេលថ្មីៗនេះ KampumEraបានចាប់ដៃគូជាមួយសិល្បករគូរគំនូរលើជញ្ជាំង៤រូប សម្រាប់យុទ្ធនាការ «ភាពជោគជ័យកើតចេញពីខ្លួនយើង» ដែលនឹងប្រព្រឹត្តឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលពេញមួយខែសីហា។ ជាមួយនឹងជំនឿថា៖ «អតីតកាលរបស់យើង មិនអាចកំណត់អនាគតរបស់យើងនោះទេ។ យើងជាអ្នកកំណត់ជោគវាសនា ក្នុងជីវិតរបស់យើង។» យុទ្ធនាការនេះ នឹងផ្ដល់ឱកាសឱ្យសាធារណជន ចូលរួមបានតាមរយៈការចែករំលែកក្តីស្រមៃ គោលដៅ និងការផ្លាស់ប្ដូរដែលពួកគេមាននិងចង់ឃើញសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
បន្តអាន