បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ ហើយ ប្រាសាទទាំងពីរនេះស្ថិតនៅក្បែរបឹងទឹកឆា ។
បន្តអានTag: កំពង់ចាម
ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “ ជ័យពីរសក្តិនគរ ” ជាសាក្សី ។
បន្តអាន ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។
បន្តអាន អារាមមួយកន្លែង ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅក្បែរមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ "វត្តមហាលាភ"។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះសុវណ្ណកោដ្ឋ ព្រះបាទនរោត្តម (១៨៦០-១៩០៤)។
បន្តអាន