ផ្សារធំថ្មី ត្រូវបានគេដឹងថាសាងសង់លើទីតាំងបឹងធម្មជាតិបុរាណមួយឈ្មោះ បឹងតេជោ (ដែលត្រូវបានដាក់ឈ្មោះតាមចៅពញាតេជោ អតីតចៅហ្វាយខេត្តសំរោងទង សព្វថ្ងៃជាស្រុកសំរោងទង ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ) ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត សតវត្សរ៍ទី១៥។ ចៅពញាតេជោបានកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញ វត្តភ្នំអោយបានខ្ពស់ហើយរាបស្មើ កុំឲ្យទឹកលិច។ ឯទីដែលចៅពញាតេជោឲ្យរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងធំជ្រៅមួយ ទើបបានគេដាក់ឈ្មោះថា "បឹងតេជោ" តរៀងមក។
បន្តអានTag: សំណង់អគារ
ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។
បន្តអាន បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។
បន្តអាន