Ad
Ad
សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+

សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS “The Bad Batch”ត្រៀមចេញក្នុង Disney+

ក្រោយពីសែរស្រឡាយ Animated ដ៏ល្បីល្បាញក្នុងចក្រវាឡ STAR WARS ហៅថា The Clone Wars បានបញ្ចប់យ៉ាងជោគជ័យនៅក្នុងរយៈចំនួន 7 Seasons ហើយ, ឥឡូវនេះក្រុមហ៊ុន Disney បានប្រកាសពីរឿងភាគ (Series) ថ្មីមួយទៀតហើយហៅថា “The Bad Batch” ដែលរឿងភាគវែកញែក (Spin-off) ពីសែរស្រឡាយ The Clone Wars!

By
សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+

ក្រោយពីសែរស្រឡាយគំនូរជីវចល (Animation) ដ៏ល្បីល្បាញក្នុងចក្រវាឡ STAR WARS ហៅថា The Clone Wars បានបញ្ចប់យ៉ាងជោគជ័យនៅក្នុងរយៈចំនួន 7 រដូវកាលហើយ ឥឡូវនេះក្រុមហ៊ុនយក្ស Disney បានប្រកាសពីរឿងភាគ (Series) ថ្មីមួយទៀតហើយហៅថា “The Bad Batch” ដែលជារឿងភាគ Spin-off ចេញពីសែរស្រឡាយ The Clone Wars។

សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+

រឿងភាគនេះនឹងនិយាយផ្តោតទៅលើក្រុមទាហាន នៃកងកម្លាំង Clone Force 99 រឺក៏ The Bad Batch នេះឯង ដោយសារតែក្រុមនេះបានទាក់យកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ក្រោយពីបានណែនាំនៅក្នុងភាគដំបូងនៃ Clone Wars រដូវកាលទី 7 ដែលកងកម្លាំងមួយក្រុមនេះជាក្រុមពិសេស ចូលចិត្តធ្វើសង្រ្គាម បាញ់ប្រហារគ្នាមុន ទើបនិយាយគ្នាតាមក្រោយ ព្រមទាំងមានជំនាញផ្សេងៗរៀងៗខ្លួន និងសមត្ថភាពលើសពី Clone ដ៏ទៃផងដែរ។

សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+

ព្រឹត្តការណ៍នៃរឿងភាគនេះ គឺស្ងិតនៅចន្លោះព្រឹត្តិការណ៍ The Clones Wars និង The Rabel ដែលយើងនឹងដើរតាមទាហានទាំង 4 នាក់នេះទទួលធ្វើបេសកម្មថ្មីៗ ក៏ដូចជាប្រឈមនឹងភាពវឹកវរនៃការរស់នៅក្រោយពេលដែល The Republic បានដួលរលំនិង The Empire កំពុងងើបឡើង។

សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+
សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+

Star Wars: The Bad Batch នឹងត្រូវបានចាក់បញ្ចាំងក្នុង Disney+ នៅឆ្នាំ 2021 ខាងមុខនេះ ហើយវាក៏មិនមែនជាសែរស្រឡាយ STAR WARS តែមួយដែលគេកំពុងតែអភិវឌ្ឍនោះទេ ពោលគឺយើងនឹងបានទស្សនា The Mandalorian រដូវកាលទី2 នាចុងឆ្នាំនេះ ហើយនិងប្រាកដណាស់គឺ Obi-Wan Kenobi Serise ដែលហ្វេន STAR WARS ទាំងអស់កំពុងរង់ចាំឡើងញ័រសាច់គ្រប់ៗគ្នា៕

សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+
សែស្រឡាយថ្មីពីគំនូរជីវចល STAR WARS "The Bad Batch"ត្រៀមចេញក្នុង Disney+
Ad
Ad

Leave a Reply

អត្ថបទដទៃទៀត