Ad
Ad
JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់

JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់

By
JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់

នៅចាំដែរទេ??? ឆ្នាំ 2017 ចុងខែមករា ផលិតកម្ម Kongchak Pictures រួមសហការណ៍ជាមួយ Westec Media នៅកម្ពុជា បានបញ្ចេញភាពយន្ដ Action ខ្មែរមួយគឺរឿង ‘Jailbreak: ការពារឧក្រិដ្ធជន’ ហើយក៏បានធ្វើឲ្យទស្សនិកជនដែលជាអ្នកមើល នាំគ្នាពុះកញ្រ្ជោលទៅមើលពេញៗរោងកុន និងសរសើរមិនដាច់ពីមាត់ថាល្អមើលទាំងការសម្ដែងនិងសាច់រឿង។ មិនត្រឹមតែប៉ុណ្ណោះទេ ភាពយន្តមួយនេះដណ្ដើមបានពានរង្វាន់មួយពីព្រឹត្តិការណ៍ Fantasia Film Festival ឆ្នាំ 2017 របស់កាណាដា ជាប្រភេទរឿង Action ល្អបំផុតប្រចាំឆ្នាំទៀតផង។ លើសពីនេះទៅទៀតខ្សែរភាពយន្តដែលអមមកជាមួយគុនល្បុក្កតោខ្មែរនេះបានបញ្ចូលឲ្យទស្សនាក្នុង Netflix កាលពីឆ្នាំខែឧសភា 2018 ទៀតផង ។

JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់
JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់

ឥឡូវនេះមានរបាយការណ៍ចេញពីព័ត៌មានក្រៅស្រុកមួយគឺ The Hollywood Reporter បានចុះផ្សាយពីគម្រោងបញ្ជេញវគ្គបន្ទាប់របស់ភាពយន្ត Jailbreak: ការពារឧក្រិដ្ធជន ដែលមានចំណងជើងថា Jailbreak: Round 2 ។ អ្វីដែលសំខាន់ជាងនេះទៅទៀត បើអ្នកកុននិយមទាំងអស់គ្នា ធ្លាប់បានទស្សនា John Wick: Chapter 3 – Parabellum ច្បាស់ជាចាប់អារម្មណ៍ត្រង់ឈុតបន្ទប់កញ្ចក់ជិតចុងនៃបញ្ចប់រឿង ពេល John Wick តទល់ជាមួយបុរស 2 នាក់ ។ និយាយពីគាត់ទាំង 2 នាក់នេះគឺជាបងប្អូននឹងគ្នា ជាជនជាតិឥណ្ឌូនេសុីនៃអាសុីយើង ដែលចេះប្រើក្បាច់គុនមួយរបស់ប្រទេសឥណ្ឌូនេសុីឈ្មោះថា សុីឡាត់ (Silat) ។ បើតាមរបាយការណ៍ដដែលនោះបានបង្ហើបថា គាត់ទាំង 2 នាក់ត្រូវបានគេកោះហៅមកចូលរួមសម្ដែងជាតួចិត្តអាក្រក់ (Villian) ក្នុងវគ្គបន្តនៃរឿង Jailbreak នេះផងដែរ ។

JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់
រូបភាព Fan Poster ពីអេដមីនអ្នកកុននិយម
JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់
រូបភាព Fan Poster ពីអេដមីនអ្នកកុននិយម
JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់
JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់

ដោយឡែកអ្នកដឹកនាំគឺលោក Jimmy Henqderson ដដែលរួមជាមួយនឹងអ្នកសម្ដែងកាលពីវគ្គចាស់ដូចជា តារាសម្ដែងកូនកាត់ ខ្មែរ-បារាំង លោក Jean-Paul Ly លោក អ៊ួ តារា អ្នកនាង សំ ថារ័ត្ន និងតារាសម្ដែងពីវគ្គ 1 ខ្លះៗជាច្រើនទៀត ។ Jailbreak: Round 2 គ្រោងនឹងចាប់ផ្ដើមថតនៅឆ្នាំក្រោយ 2021 នេះហើយ ។

JAILBREAK ប្រកាសបញ្ចេញវគ្គបន្ទាប់

តើអ្នកកុននិយមទាំងអស់គ្នារំពឹងថានឹងអាចថាឃើញអ្វីខ្លះសម្រាប់ Jailbreak: Round 2 នេះ ?

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត