
មួយរយៈនេះម្នាក់ម្នាក់សង្វាតទិញគណនី Netflix ដើម្បីទស្សនាភាពយន្តក្នុងកំឡុងពេល Quarantines នេះ ហើយយ៉ាងណាមិញ Netflix ទើបតែទម្លាក់រឿង Extraction ដែលធ្វើឲ្យមានអ្នកគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។ លើសពីនេះទៅទៀត Netflix ក៏បានត្រៀមបញ្ចេញរឿងផ្សេងៗជាច្រើនទៀតដូចជារឿងភាគនិងរឿងដុំផងដែរ ។


ត្រៀមខ្លួនទទួលចំណីចក្ខុថ្មីនៃទេវកថាក្រិក និងរ៉ូមុាំង ដែលក្រុមហ៊ុន All3Media បានផលិតជាខ្សែភាពយន្តភាគមានចំណងជើងថា KAOS ហើយត្រៀមចាក់បញ្ចាំងនៅក្នុង Netflix នៅក្នុងឆ្នាំ 2020 នេះដោយមិនដឹងថ្ងៃខែពិតប្រាកដ ។ ទោះជាយ៉ាងណាក៏ដោយ Netflix មិនទាន់បានបង្ហើបឬក៏បញ្ចេញឈុតដំបូងឬផ្ទាំងរូបភាពអ្វីនោះទេ គ្រាន់តែដឹងថា Season 1 មាន 10 ភាគ ប៉ុណ្ណោះ ។





ភាពយន្តភាគ KAOS មិនទាន់បានបញ្ចេញអ្វីផងក៏មានការទន្ទឹងរង់ចាំពីសំណាក់ទស្សនិកជនជាច្រើននាក់ទៅហើយ ។
អ្នកណាខ្លះហ្វេន Kaos?