Ad
Ad
តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

មានរបាយការណ៍ជាច្រើនកំពុងតែផ្ទុះឡើងជុំវិញតារាសម្តែង Quicksilver (ចក្រវាឡ X-Men) លោក Evan Peters កំពុងតែមានតួនាទីមួយនៅក្នុងរឿងភាគ WandaVision ដែលនឹងមកដល់ក្នុង DineyPlus ឆាប់ៗនេះ ។

By
តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

មានរបាយការណ៍ជាច្រើនកំពុងតែផ្ទុះឡើងជុំវិញតារាសម្តែង Quicksilver (ចក្រវាឡ X-Men) លោក Evan Peters កំពុងតែមានតួនាទីមួយនៅក្នុងរឿងភាគ WandaVision ដែលនឹងមកដល់ក្នុង Diney + នាពេលឆាប់ៗខាងមុខនេះ ។

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

មតិមួយចំនួនថាលោកនឹងមកលេងជា Quicksilver តែម្ដង ប៉ុន្តែមតិច្រើនទៀតថាលោកនឹងមិនមែនមកលេងជា Quicksilver ទេព្រោះនៅទីនេះជាចក្រវាឡ MCU។ ដោយឡែក Quicksilver (ធ្លាប់បានសម្ដែងដោយ Aaron Taylor-Johnson) របស់ MCU ដែលយើងបានឃើញជាបងប្អូនរបស់ Wanda Maximoff កាលពី Avengers: Age of Ultron បានស្លាប់បាត់ហើយ។ ដូចនេះបើមកលេងជា Quicksilver ក្នុង MCU នេះ ដូចជាមិនសមហេតុផលឡើយ។ បើជា Quicksilver មែនមានន័យថាចក្រវាឡ MCU កំពុងតែចងចំណងជាមួយចក្រវាឡ X-Men ក៍ថាបានដែរ។ តែមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ពី Marvel និង Disney ថាលោក Evan Peters នឹងមកលេងជាតួអ្វីឲ្យពិតប្រាកដក្នុងរឿងភាគ WandaVision នេះទេ។

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

ប្រភពមួយពី Murphy’s Multiverse បាននិយាយថាតារាវ័យ 33 ឆ្នាំនេះ បានចុះកុងត្រាជាមួយ Marvel តាំងពីឆ្នាំ 2019 មកម៉្លេះ ហើយបានថតឈុតខ្លះៗតិចតួចហើយ។

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

ទោះជាយ៉ាងណាដោយ យើងនឹងឃើញតារាសម្ដែងដែលធ្លាប់មានមុខក្នុងចក្រវាឡ MCU កាលពីមុនសារជាថ្មីនៅក្នុងរឿងភាគ WandaVision នេះ ដែលមានជាអាទិ៍ Kat Dennings ដែលនឹងមកដើរតួជា Darcy Lewis ដែលយើងធ្លាប់បានឃើញក្នុង Thor (2011) និង Thor: The Dark World (2014) លើកមុន ។

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

លោក Randall Park ជាដែលជាភ្នាក់ងារ FBI ឈ្មោះ Jimmy Woo នៅក្នុងរឿង Ant-Man and the Wasp (2018) និង Teyonah Parris ដើរតួជាក្មេងស្រីវ័យជំទង់ Monica Rambeau ដែលយើងធ្លាប់បានឃើញនៅក្នុងភាពយន្ត Captain Marvel កាលពីឆ្នាំទៅនោះ៕

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត