
ដូចដែលយើងបានដឹងស្រាប់ហើយថា Phase 4 នៃ Marvel Studios កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលបានបញ្ជាក់រួចមកហើយ គឺកាលបរិច្ឆេទថ្មី (ពន្យារពេល) នៃការចាក់បញ្ចាំងខ្សែភាពយន្តធំៗរបស់ Marvel Studios នាពេលខាងមុខនេះ។
បន្ទាប់ពីការដែលស្ងាត់ស្ងៀមមួយរយៈពេលមក ឥឡូវនេះ Marvel Studios ក៏បានប្រកាសកាលបរិច្ឆេទចេញផ្សាយថ្មីសម្រាប់ភាពយន្តភាគវិញម្តង។ បើតាមប្រភពពី Disney+ នាប្រទេស បារាំង បានរាយការណ៍ទៅ MCU Comic ថា ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2020 មាន៖

The Falcon And The Winter Soldier

WandaVision
ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2021 មាន ៖

Loki

What if…?
ភាពយន្តភាគដែលចេញនៅក្នុងឆ្នាំ 2022 មាន៖

Hawkeye

Ms. Marvel

She Hulk

Moon Knight
ក្នុងចំណោមបណ្តុំរឿងភាគពី Marvel Studios ដែលនឹងត្រៀមចេញបន្តកន្ទុយគ្នានេះ តើរឿងភាគមួយណាដែលអ្នកកំពុងតែទន្ទឹងរង់ចាំខ្លាំងជាងគេបំផុត?