Ad
Ad
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

By
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

តារាសម្តែង Charlize Theron បានបញ្ចេញភាពមិនសប្បាយចិត្ត ក្រោយពីដឹងថាគាត់នឹងមិនបានសម្ដែងជាតួអង្គ Imperator Furiosa នៅក្នុងភាពយន្ត Mad Max 5 ។ រយៈពេល 5 ឆ្នាំមុន Warner Bros. Pictures បានបញ្ចេញភាពយន្ត Mad Max: Fury Road ជារឿងទី 4 នៃខ្សែស្រឡាយ Mad Mad Franchise អាចចាត់ទុកបានថាជាភាពយន្ត action ដ៍ល្អប្រចាំទស្សវត្សរ៍ ។ ភាពយន្តនេះបានឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះក៏មានទាំងពានរង្វាន់អូស្ការចំនួន 6 និងទទួលបានការវាយតម្លៃពិន្ទុដល់ទៅ 8.1/10 ពី IMDb និង 97% ពី Rotten Tomatoes ។

Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

សម្រាប់អ្នកគាំទ្រដែលកំពុងតែទន្ទឹងរងចាំវគ្គបន្តនៃខ្សែស្រឡាយ Mad Max ឥឡូវនេះ Mad Max: The Wasteland កំពុងតែចាប់ផ្ដើមលេចរូបរាងបណ្ដើរៗហើយក្រោមស្នាដៃអ្នកដឹកនាំកាលពីវគ្គ Fury Road ដដែលគឺលោក George Miller ។ បើតាមអ្នកដឹកនាំផ្ទាល់ធ្លាប់បង្ហើបថាសាច់រឿង Mad Max: Wasteland នឹងនិយាយបកក្រោយពីដំណើរជីវិតរបស់ Furiosa កាលពីនៅក្មេងវិញ មានន័យថាលោក Miller ត្រូវការតួសម្ដែងមុខមាត់ក្មេងមកលេងជាតួ Furiosa តែមិនមែនជា Charlie Theron ទេ ។ ដោយឡែកមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា អ្នកដឹកនាំរឿងកំពុងសំឡឹងឃើញតារាសម្ដែងស្រីជនជាតិអង់គ្លេសមួយរូបឈ្មោះ Jodie Comer ដែលតារាសម្ដែងវ័យ 27 ឆ្នាំរូបនេះធ្លាប់មានមុខនៅក្នុង TV Series របស់ BBC “Killing Eve” Star Wars: The Rise of Skywalker និង Free Guy (ជាមួយ Ryan Reynolds) ។ Mad Max: The Wasteland នឹងចាប់ផ្ដើមថតឆាប់ៗនេះនៅក្នុងប្រទេសអូស្រ្តាលី ហើយ Tom Hardy ក៍នឹកត្រឡប់មកវិញផងដែរ ។

Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

នៅក្នុងបទសម្ភាស៍ជាមួយ The Hollywood Reporter អ្នកស្រី Theron ក៍បានទទួលស្គាល់ដឹងឮពីការសម្រេចចិត្តរបស់អ្នកនាំរឿង ប៉ុន្តែក៏បានសារភាពផងដែរថា នាងមានការខកចិត្តដែរ ដោយសារតែមិនអាចត្រឡប់មកតួនាទីនេះវិញនៅក្នុងរឿងបន្ទាប់ ដោយនិយាយថា “ គួរឱ្យសោកស្តាយណាស់ ខ្ញុំពិតជាស្រលាញ់តួអង្គនេះណាស់ ហើយខ្ញុំពិតជាសប្បាយចិត្តក្រៃលែង ដែលបានរួមចំណែកតូចមួយក្នុងការសម្ដែងជាតួអង្គ Furiosa ” ។

Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5
Charlize Theron គ្មានវត្តមានក្នុងភាពយន្ត ​Mad Max 5

ទោះបីដំណឹងនេះហាក់ដូចជាអាក្រក់ក៏ដោយ ក៏នាងនៅមានវត្តមានក្នុងភាពយន្ត action បន្តបន្ទាប់ទៀត រួមទាំង “The Old Guard” ដែលទើបបានដាក់ឲ្យទស្សនានៅលើ Netflix នៅថ្ងៃ 10 ខែ កក្កដា ថ្មីៗនេះ៕

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត