Ad
Ad
Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

បន្ទាប់ពីវគ្គដំបូង Spider-Man: Into the Spider-Verse ជោគជ័យយ៉ាងខ្លាំង និងមានការស្រឡាញ់ពេញចិត្តពីទស្សនិកជនថាល្អមើល មិនតែប៉ុណ្ណោះមានចម្រៀង soundtracks ពិរោះៗទៀត ហើយអ្វីដែលសំខាន់គឺស្ទីលគំនូរជីវចលតែម្ដង ផលិតឡើងដូចទៅនឹងស្ទីលគំនូរនៅក្នុងសៀវភៅ comic រហូតធ្វើឲ្យរឿងនេះឈ្នះពានអូស្ការ Academy Award for Best Animated Feature Film ឆ្នាំ 2019 ទៀតផង ។ មិនយូរប៉ុន្មានភាគីទាំង 2 (Sony និង Marvel) បានប្រកាសថាគ្រោងនឹងផលិតវគ្គ 2 ។

By
Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

បន្ទាប់ពីវគ្គដំបូង Spider-Man: Into the Spider-Verse ជោគជ័យយ៉ាងខ្លាំង និងមានការស្រឡាញ់ពេញចិត្តពីទស្សនិកជនថាល្អមើល មិនតែប៉ុណ្ណោះមានចម្រៀង Soundtracks ពិរោះៗទៀត ហើយអ្វីដែលសំខាន់គឺស្ទីលគំនូរជីវចលតែម្ដង ផលិតឡើងដូចទៅនឹងស្ទីលគំនូរនៅក្នុងសៀវភៅ Comic រហូតធ្វើឲ្យរឿងនេះឈ្នះពានអូស្ការ Academy Award for Best Animated Feature Film កាលពីឆ្នាំ 2019 ទៀតផង។ មិនយូរប៉ុន្មានភាគីទាំង 2 (Sony និង Marvel) បានប្រកាសថាគ្រោងនឹងផលិតវគ្គបន្ត។

Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ
Miles Morales (Shameik Moore), Peter Parker (Jake Johnson) and Spider-Gwen (Hailee Steinfeld) in Columbia Pictures and Sony Pictures Animations’ SPIDER-MAN: INTO THE SPIDER-VERSE.

ស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកដឹកនាំខាង Animation កាលពីវគ្គ 1 លោក Nick Kondo បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់គាត់ថា “First day on the job!” ប្រែជាខេមរភាសាថា “ថ្ងៃដំបូងនៃការងារ!” អមមកជាមួយនឹងវីដេអូមាននិមិត្តសញ្ញារបស់ Spider-Man បែបគំនូរជីវចល និងមានដាក់ឆ្នាំ 2022។ នេះសបញ្ជាក់ថា Spider-Verse 2 កំពុងតែចាប់ផ្ដើមផលិតជាផ្លូវការហើយ។

Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

សាច់រឿងវគ្គ 2 បន្តអាចនឹងនិយាយពីទំនាក់ទំនងបន្តរវាង Miles Morale និង Gwen Stacy ដែលនៅស្ថិតនៅ Dimension ខុសគ្នា។ ចំណែកឯកាលពីឈុត Credit Scene ពីវគ្គ 1 វិញយើងបានឃើញ Spider-Man 2099 ឈ្មោះថា Miguel O’Hara លេចមុខបន្តិចនៅចុងរឿង ដែលយើងនឹងឃើញ Spider-Man ដែលមកពី Earth-928 នេះទំនងនឹងដើរជាតួនាទីសំខាន់មួយនៅវគ្គបន្តនេះ ។ ចំពោះ Villain អាចជា Doc Ock (Doctor Octopus)។

Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

គួរបញ្ជាក់ផងដែរថា Spider-Man: Into the Spider-Verse 2 គ្រោងនឹងដាក់បញ្ចាំងនៅនៅ ថ្ងៃទី7 ខែតុលា ឆ្នាំ2022។ ដឹកនាំផលិតដោយអ្នកចាត់ការថ្មីលោក Joaquim Dos Santos កន្លងមកគាត់ធ្លាប់បានដឹកនាំរឿងគំនូរជីវចលរបស់ DC នៅឆ្នាំ 2010 ខ្លះៗដែរដូចជា Superman/Shazam!: The Return of Black Adam និង DC Showcase Original Shorts Collection ជាដើម ។ រីឯអ្នកសរសេរ Script ថ្មីគឺ លោក David Callaham ដែលគាត់ធ្លាប់សរសេរឲ្យរឿង The Expendables ទាំង 3 វគ្គ រឿង Zombieland: Double Tap និងរឿងដែលគ្រោងនឹងចេញនៅថ្ងៃខាងមុខមាន Wonder Woman 1984 និង Shang-Chi and the Legend of the Ten Rings។

Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

ពេលនេះ Spider-Verse 2 ចាប់ផ្ដើមផលិតវគ្គបន្តហើយ តើអ្នកកុននិយមទាំងអស់គ្នារំពឹងថានឹងឃើញ Spider-Man/Spider-Woman ថ្មីណាខ្លះទៀតពីវគ្គ 2 នេះ?

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត