Ad
Ad
ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

ថ្ងៃនេះអេដមីនបាននាំយកភាពយន្ត10រឿង ដែលល្អៗមើលដែលបានឈ្នះពានរង្វាន់ Oscars មកណែនាំមិត្តៗអ្នកកុននិយមយើងទាំងអស់គ្នាឲ្យបានទស្សនា ។

By
ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

••• ភាពយន្តល្អៗមើលនិងមានគុណភាព រមែងទទួលពានរង្វាន់ ជាពិសេសពានរង្វាន់ភាពយន្តដែលទស្សនិកជនទូទាំងពិភពលោកទទួលស្គាលគឺ Oscars ។

ថ្ងៃនេះអេដមីនបាននាំយកភាពយន្ត10រឿង ដែលល្អៗមើលដែលបានឈ្នះពានរង្វាន់ Oscars មកណែនាំមិត្តៗអ្នកកុននិយមយើងទាំងអស់គ្នាឲ្យបានទស្សនា ។ សូមបញ្ចាក់ផងដែលថាភាពយន្ត10រឿងដែលឈ្នះពាន Oscar នេះ វាគ្រាន់តែជាការណែនាំផ្ទាល់ពីអេដមីនប៉ុណ្ណោះ តែបើមិត្តៗអ្នកកុននិយមមានភាពយន្តដែលឈ្នះពាន Oscars ណាល្អមើលចាំ Comment ប្រាប់អេដមីន ។

*** បើចង់ដឹងពីសាច់រឿងសង្ខេបខ្លីៗសូមចុចចូលក្នុងរូបនិមួយៗដើម្បីអាន

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

The killing Field
ភាពយន្តដែលស្ដែងឲ្យឃើញពីរបបខ្មែក្រហមដ៏ឃោឃៅដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង ដោយផ្អែកលើករឿងពិតរបស់អ្នកកាសែតពីររូបដែលម្នាក់ជាជនជាតិ ខ្មែ និងម្នាក់ទៀតជាជនជាតិ អាមេរិក ។ សាច់រឿងនិយាយពីការដែលអ្នកកាសែតពីររូបនៅក្នុនប្រទេសកម្ពុជាយកព័ត៍មានពីរបបខ្មែក្រហមដ៏ឃោឃៅ ដែលស្ដែងឲ្យឃើញយ៉ាងស្រស់ៗពីរបបដ៏ឃោឃៅយង់ខ្នងមួយនេះ ។ ដោយហេតុថាការសម្ដែងសមពេករបស់លោក ហាំង សំណាង ង៉ោល (Haing S. Ngor) ដែលជាតួសម្តែងនៅក្នុងរឿងនេះផ្ទាល់តែម្ដង ទើបបានធ្វើឲ្យលោកបានឈ្នះពានរង្វាន់ Best Supporting Actor, Best Cinematography និង Best Film Editing ពី Oscars លើកទី 57 ។
នៅឆ្នាំ 1999 វិទ្យាស្ថានភាពយន្តអង់គ្លេសបានបោះឆ្នោតរឿង The killing Field ជាខ្សែភាពយន្តអង់គ្លេសដ៏អស្ចារ្យបំផុតទី 100 ក្នុងសតវត្សរ៍ទី 20 ។ ហើយនៅឆ្នាំ 2016 ទស្សនាវដ្តីភាពយន្តចក្រភពអង់គ្លេសបានដាក់ចំណាត់ថ្នាក់លេខ 86 នៅក្នុងបញ្ជីខ្សែភាពយន្ត 100 ល្អបំផុតរបស់អង់គ្លេស។

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Parasite
រឿងនេះថ្លែងអំពីគ្រួសារក្រីក្រមួយក្រុមដែលមានគ្នាចំនួន៤នាក់ ដែលបានរៀបគម្រោងបោកក្រុមគ្រួសារអ្នកមានមួយក្រុម ឲ្យជួលពួកគាត់ទៅធ្វើការទាំងនៅផ្ទះអ្នកមាននោះទាំងអស់គ្នា ហើយក៏មិនឲ្យពួកនោះដឺងថាពួកគាត់ជាសមាជិកគ្រួសារតែមួយឡើយ! តែក្រោយមកក៏មានរឿងរ៉ាវស្មានមិនដល់ផ្សេងកើតឡើង ដែលបានប៉ះពាល់ និងធ្វើឲ្យជីវិតគ្រួសារទាំងពីរនេះទទួលការផ្លាស់ប្តូរជារៀងរហូត!
ភាពយន្តនេះគឺពិតជាធ្វើបានល្អខ្លាំងក្នុងការបង្ហាញពីភាពខុសគ្នារបៀបណានៃពួកអ្នកមាននិងអ្នកក្រ ពោលត្រឹមរឿងសាមញ្ញដូចជាភ្លៀងមួយមេ បានជះឥទ្ធិពលខុសគ្នាយ៉ាងណាលើក្រុមគ្រួសារទាំងពីរនេះ! ក្រោមការដឹកនាំសម្តែងរបស់ Bong Joon-Ho និងការសម្តែងដ៏ល្អនៃ Cast ទាំងអស់ បូកផ្សំជាមួយនឹងការរៀបចំកន្លែងថត Production Design ដ៏ពោរពេញដោយអត្ថន័យទៀត នេះគឺពិតជាភាពយន្តដ៏ល្អខ្លាំងមួយ!
រឿងនេះបានធ្វើឲ្យកក្រើកដល់សំណាក់អ្នកស្រឡាញ់កុនជាច្រើនដែរ ដោយបានកើបយកពាន Oscars ធំៗចំនួន ៤ ក៏ដូចជាបានក្លាយជារឿងភាសាបរទេសដំបូងដែលទទួលបានពានរង្វាន់ធំជាងគេប្រចាំកម្មវិធីគឺ Best Picture ផងដែរ!

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

A star is born
ស្នេហ៍ក្នុងរង្វង់សល្បៈរបស់ភាពយន្ត A star is born បានធ្វើឲ្យអ្នកទស្សនាហូរទឹកភ្នែកដោយមិនដឹងខ្លួនជាមួយនិងសាច់រឿងដែលស្ដែងចេញពីបុរសតារាចំរៀងប្រមឹកនិងញានថ្នាំមួយរូបដែលស្រឡាញ់គ្នាជាមួយនឹងអ្នកចំរៀងស្រីម្នាក់នៅក្នុងហាងមួយ ហើយតារាចំរៀងប្រុសម្នាក់នេះក៏បាននិពន្ធបទចំរៀងឲ្យម្នាក់ស្រីជាសង្សានោះឡើងច្រៀងរួចពេលនោះម្នាក់ស្រីជាសង្សាក៏បានល្បី ហើយម្នាក់ប្រុសដែលជាតារាចំរៀងប្រមឹកនិងញានថ្នាំរូបនេះក៏អស់សង្ឃឹក្នុងជីវិតហើយគិតថាខ្លួនមិនសាកសំនឹងម្នាក់ស្រីនោះ បន្ទាប់មកគាត់ក៏សម្រាច់ចិត្តចងកសម្លាប់ខ្លួន ។ នៅក្នុងរឿងនេះសុទ្ធសឹងតែងបទចំរៀងពិរោះៗ ហើយភាពយន្ត A star is born មួយនេះក៏បានឈ្នះពាន Oscars កាលពីឆ្នាំ 2018 ផ្នែក Best Original Song (Shallow) ។

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Ford v Ferrari
ភាពយន្តដែលអាស្រ័យលើប្រវត្តិសាស្រ្តពិតមួយនេះ និយាយពីបុរសពីនាក់គឺ Carroll Shelby និង Ken Miles ក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងទៀត ព្យាយាមធ្វើរឿងដែលពោរពេញទៅដោយពាក្យថាមិនអាចទៅរួចមួយ ឲ្យក្លាយជាការពិត ពោលគឺផលិតរថយន្តប្រណាំងមួយឲ្យក្រុមហ៊ុន Ford ក៏ដូចជាយកឈ្នះក្រុមហ៊ុន Ferrari នៅក្នុងកម្មវិធីប្រណាំងឡាន 24 ម៉ោងមួយឈ្មោះថា 24 Hours of Le Mans ផងដែរ!
នេះមិនត្រឹមតែជារឿងប្រណាំងឡានដែលនរណាលឿនជាងអ្នកហ្នឹងឈ្នះនោះទេ តែវាគឺជារឿងនៃបុរសពីរនាក់ដែលមានមិត្តភាពមិនល្អជាមួយគ្នាប៉ុន្មានទេ តែអ្វីដែលពួកគាត់មានដូចគ្នានោះគឺចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្លាលើការប្រណាំងឡាននេះ ហើយរឿងនេះក៏បានបង្ហាញពីភាពការធ្វើការក្រោមសម្ពាធដ៏ពិបាកនៃក្រុមហ៊ុនធំៗផងដែរ!

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Once Upon a time in Hollywood
ភាពយន្តនេះនាំអារម្មណ៍យើងទៅកាន់ប្រវិត្តសាស្រ្តនៃ Hollywood ក្នុងឆ្នាំ 1969 ពោលគឺជាឆ្នាំដែលមានរឿងសោដនាដ្ឋកម្មដ៏ធំមួយកើតឡើង គឺឃាតកម្មនៃតារាស្រី Sharon Tate! តែក្នុងរឿងនេះ Director Quentian Taratino បានផ្លាស់ប្តូរទៅជាប្រវត្តិសាស្រ្តថ្មី ក៏ដូចជានាំអារម្មណ៍យើងទៅកាន់អតីតដ៏ស្រស់បំព្រងនៃ Hollywood ជំនាន់ 60s តាមរយ:តួកុនម្នាក់ឈ្មោះថា Rick Dalton និង Stuntman (តួជំនួស) របស់គាត់់ឈ្មោះថា Cliff Booth!
ស្រដៀងគ្នានឺងរឿងផ្សេងទៀតខ្លះរបស់ Queitian ដែរ ដែលមិនសូវដើរតា មគ្រោងនៃសាច់រឿងឲ្យត្រឹមត្រូវដូចរឿងផ្សេងទៀតទេ ពោលគឺរឿងនេះមិនបានផ្តោតលើសាច់រឿងមួយឲ្យស៊ប់នោះឡើយគឺយើងហា់ក់ដូចជាកំពុងមើលតួផ្សេងគ្នាដើរលេងពីមួយកន្លែងទៅមួយកន្លែង និងធ្វើសកម្មភាពរៀងៗខ្លួនរបស់ពួកគាត់អញ្ចឹង!

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

1917
ជាខ្សែរភាពយន្តថ្មីរបស់ Director Sam Mendes និយាយអំពីដំណើររបស់កូនទាហ៊ាន2នាក់ក្នុងកំឡុងកាលនៃសង្គ្រាមលោកលើកទី1 ដែលមានកាតព្វកិច្ចក្នុងការបញ្ជូនសារយ៉ាងសំខាន់មួយឆ្លងកាត់ទីលានប្រយុទ្ធទៅដល់ជម្រុំទ័ពមួយទៀត ហើយបើពួកគាត់បរាជ័យ កងទ័ពទាំង1600នាក់នៅជម្រុំនោះ អាចនឹងត្រូវជាប់អន្ទាក់សត្រូវហើយបាត់បង់ជីវិតទាំងអស់!
អ្វីដែលអស្ចារ្យខ្លាំងនៃរឿងនេះនោះគឺការថតរឿងទាំងមូលឲ្យមើលជាលក្ខណៈ “One Shot” គឺថតតែមួយប្លង់ហើយអូសរហូតតទៅ ចាប់តាំងពីវិនាទីទីមួយរហូតដល់ចុងបញ្ចប់ដល់ Credit តែម្តង! ហើយក្នុងរយៈពេល2ម៉ោងនៃរឿងនេះគឺវានាំអារម្មណ៍យើងចូលទៅក្នុងទិដ្ឋភាពនៃបរិយាកាសក្នុងសង្គ្រាមលោកលើកទី1តែម្តង ពោលនៅពេលដែលយើងដើរតាមតួឯកបញ្ជូនសារសំខាន់នេះ គឺយើងនឹងទទួលអារម្មណ៍ឆ្លងកាត់ដៗតំបន់សង្គ្រាមគឺវាបែបណា ពោលគឺពោរពេញដោយសម្លេងកាំភ្លើងនិងគ្រាប់ផ្លោងហោះចុះឡើង!

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Coco
រឿងរ៉ាវទាក់ទងនឹងក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ឈ្មោះ Miguel ដែលមានការហាមឃាត់របស់ក្រុមគ្រួសារមិនឲ្យចូលក្នុងតន្ត្រី ហើយគាត់ត្រូវបានចូលទៅទឹកដីនៃមរណភាពដោយចៃដន្យ ដែលគាត់ត្រូវស្វែងរកជំនួយពីជីតារបស់គាត់ដែលជាអ្នកតន្រ្តីករ ហើយលោកតាដែលបានទទួលមរណភាពនេះត្រូវប្រគល់ Miguel ទៅក្រុមគ្រួសាររបស់គាត់វិញ ។ ដោយឡែករឿងនេះបានបង្ហាញពីក្តីស្រឡាញ់ពីក្រុមគ្រួសារ និងធ្វើឲ្យអ្នកដែលបានចូលមើលភាពយន្តគំនូរជីវចលមួយនេះហើយលាន់មាត់ថាល្អមើលគ្រប់ៗគ្នាទើតធ្វើឲ្យភាពយន្តមួយនេះបានឈ្នះ Oscars ក្នុងឆ្នាំ 2017 រហូតដល់ទៅពីរ Best Animated Film និង Best Original Song (Remember Me) ។

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Up
ភាពយន្តនេះបាននិយាយនពីគូស្នេហ៍មានគូដែលស្មោះស្មាកនឹងគ្នាតាំងពីក្មេងរហូតដល់ចាស់ ហើយពួកគេទាំងពីនាក់មានបំណងប្រាថ្នាមួយជាមួយគ្នា ដោយចង់មានផ្ទះមួយនៅលើកំពូលភ្នំ ហើយដោយអកុសលអីខាងស្រីក៏បានស្លាប់មុនដែលទុក្ខឲ្យខាងប្រុសនៅតែម្នាក់ឯង និងត្រូវសម្រាច់បំណងប្រាថ្នានោះតែម្នាក់ឯង ។ យ៉ាងណាមិញដោយហេតុថាចង់សម្រាច់បំណងប្រាថ្នាខ្លាំងពេកគាត់ក៏បានយកប៉ែងប៉ោងជាច្រើនយកមកចងជាមួយផ្ទះរបស់គាត់ឲ្យហោះទៅលើភ្នំតែម្តង ។ លើកពនេះទៅទៀតភាពយន្តគំនូរជីវចលមួយនេះបានឈ្នះពាន Oscars ដល់ទៅពីរឯណោះកាលពីឆ្នាំ 2009 បានឈ្នះពាន Best Animated Feature និង Best Picture ។

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Life of pi
ការដែលរស់នៅលើទឹកគឺមានការលំបាក ហើយនេះរស់នៅជាមួយសត្វដ៏កាចសាហាវទៀត ។ ភាពយន្ត Life Of Pi ជាភាពយន្តដែលឆ្លុះកញ្ចក់ពីជីវិតបរុសម្នាក់ដែលនៅលើកាប៉ាល់មួយដែលមានដឹកទៅដោយសត្វជាច្រើន ហើយមានពេលមួយនោះក៏ត្រូវបានខ្យល់ព្យុះវាយបោកបក់ឲ្យខ្ទេច ហើយត្រូវតម្រូវឲ្យបរុសម្នាក់នេះទៅឡើងលើទូកសាគួជាមួយនិងសត្វកំណាចដើម្បីរួចជីវិត ។ ការដែលផ្សងព្រែងជាមួយនិងសត្វកំណាចមានការលំបាកយ៉ាងខ្លាំង ធ្វើឲ្យភាពយន្តមួយនេះកានតែល្អមួយកំរិតទៀត ទើបមានការឈ្នះពានដល់ទៅបួននៅក្នុង Oscars លើកទី 82 ហើយពានដែលឈ្នះនោះមានដូចជា Best Achievement In Directing, Best Achievement In Cinematography, Best Original Score និង Best Visual Effects ផងដែរ ។

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Jojo Rabbit
ភាពយន្តនេះជាស្ថិតក្នុងកំឡុងកាលនៃសង្គ្រាមលោកលើកទី២ និយាយអំពីក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ឈ្មោះថា Jojo គឺជាក្មេងដែលមានការគាំទ្រនិងជំនឿទៅលើ Nazi យ៉ាងខ្លាំងក្លា ក៏ដូចជា មាន Hitler (អ៊ីទ្លែរ) គឺជា Bestfriend ក្នុងការស្រមើស្រម៉ៃរបស់គាត់ដែរ! ហើយក្រោយមកគាត់ក៏បានដឹងថាម្តាយរបស់ខ្លួនបានលាក់ទុកក្មេងស្រីកាន់សាសនា Jew ម្នាក់នៅក្នុងផ្ទះ ដែលវាជាអំពើខុសច្បាប់យ៉ាងខ្លាំង ដូច្នេះ Jojo ត្រូវប្រឈមនឹងស្ថានភាពដ៏តឹងតែងមួយនេះ!
នេះជាប្រភេទរឿងបែបកំប្លែង ដឹកនាំសម្តែងដោយ Taika Waitit ហើយក៏ទើបតែឈ្នះពានរង្វាន់ Best Adapted Screenplay ប្រចាំ Oscars លើកទី 92 ដែរ! វាមិនត្រឹមតែជារឿងដែលគេយកពួក Nazi មកធ្វើជាសាច់រឿងកំប្លែងនោះទេ តែវាក៏មានផ្នែកដែលបានចាក់អារម្មណ៍ និងជ្រាបបេះដូងទស្សនិកជនផងដែរ ដោយបានបង្ហាញពីឥទ្ឋិពលនៃព្រិត្តការណ៍សង្គ្រាមនេះពីកែវភ្នែកក្មេងប្រុសអាយុ ១០ ឆ្នាំនៃគ្រួសារអាល្លឺម៉ង់មួយ!

ណែនាំភាពយន្តឈ្នះពាន OSCARS ល្អៗមើល

Bonus
ភាពយន្តទាំងអស់នេះសុទ្ធតែល្អមើលខ្លាំងហើយល្បីសាហាវ ។ ប៉ុន្មានរឿងដែលអេដមីនបន្ថែមឲ្យនេះគឺសុទ្ធតែចម្រាញ់ហើយ តិចគិតថាមានតែប៉ុន្មានរឿងហ្នឹងអីទៅ មិនមែនមានតែប៉ុន្មានរឿងហ្នឹងបើឲ្យដាក់ចូលវិញមិនដឹងច្រើនប៉ុណ្ណានេះទេ ។
⁃ Baman the Dark Knight
⁃ King kong
⁃ Titanic
⁃ Spider man 2
⁃ Joker
⁃ Fantastic Beasts And Where to find them
⁃ Black panther
⁃ Spiderman: into the spider-verse
⁃ Frozen 1
⁃ Avatar

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត