Ad
Ad
សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

បើ Ms. Marvel លេចមុខក្នុង Captain Marvel 2 មែន វាមិនខុសអ្វីពី Iron Man នៅក្នុង Spider-Man: Homecoming ប៉ុន្មានទេ ដែលកាលនោះ Iron Man ដើរតួជា supporting role ជាអ្នកចាត់ចែងលើ Peter Parker ទាំងស្រុង ផលិតឈុត Spider-Man និងបញ្ចូលបច្ចេកវិទ្យាទាំងប៉ុន្មានរបស់ Tony ដើម្បីតាមដាន Peter ដូចថែទាំទារកដែលទើបតែកើតអញ្ចឹង ។

By
សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

ឆ្នាំ 2020 ប្រៀបបានជាឆ្នាំមួយដែលភាពយន្តធំៗជាច្រើនពន្យាពេលថត និងបញ្ចាំង មិនចេះចប់ មិនចេះហើយ ។ បើនិយាយពីរឿងរបស់ Marvel ឆ្នាំនេះវិញ រឿងសូម្បីតែមួយក៏មិនទាន់បានបញ្ចាំងដែរ ប៉ុន្តែទន្ទឹមនឹងនោះ ព័ត៌មានជាច្រើនដែលទាក់ទងនឹងភាពយន្តក៏នៅតែមានជារឿយៗបន្តបន្ទាប់ ។ ខណៈពេលនេះដែរ មានការលេចឮថា Ms. Marvel / Kamala Khan នឹងមានវត្តមាននៅក្នុងរឿង Captain Marvel 2 ដែលហាក់ដូចជាពញ៉ាក់អារម្មណ៍ទស្សនិកជន ថាអាចមានសមាជិក Avengers ថ្មីខ្លះទៀតបង្ហាញខ្លួនផងដែរ។ អាចនិយាយបានថា Captain Marvel 2 ទំនងបែបផែនជា “mini Avengers film” ដូចតែរឿង Captain America: Cilvil War អ៊ីចឹងដែរ ។

សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

រឿង Captain America: Civil War ធ្លាប់ជារឿងដែលបង្ហាញពី Superhero ថ្មីដូចជា៖ Spider-Man និង Black Panther ដែលជាតម្រុយថា Captain Marvel 2 ក៏អាចជារឿងមួយទៀតក្នុងការបង្ហាញពីអនាគត Avengers ថ្មីៗដូចជា Ms. Marvel នេះជាដើម ។

សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

Marvel ធ្លាប់បានប្រកាសពីដំណើរការផលិតភាពយន្ត Ms. Marvel នឹងដាក់ឲ្យទស្សនាក្នុង Disney+ នាពេលអនាគត ។ Ms. Marvel មានវត្តមាននៅក្នុង Captain Marvel ទំនងជាសិស្សប្អូនរបស់ Carol Danvers ដែលជា “ទំពាំងស្នងឬស្សី” របស់ក្រុម Avengers ពេលអនាគត ។

សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2
សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

ប្រសិនបើ Ms. Marvel ពិតជាលេចមុខក្នុង Captain Marvel 2 មែន Captain Marvel មិនខុសអ្វីពី Iron Man នៅក្នុងរឿង Spider-Man: Homecoming ប៉ុន្មានទេ ដែលកាលនោះតួអង្គ Iron Man ដើរតួជា supporting role ជាអ្នកចាត់ចែងលើ Peter Parker ទាំងស្រុង ផលិតឈុត Spider-Man និងបញ្ចូលបច្ចេកវិទ្យាទាំងប៉ុន្មានរបស់ Tony ដើម្បីតាមដាន Peter ដូចថែទាំទារកដែលទើបតែកើតអ៊ីចឹង ។

សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2
សមាជិក Avengers ថ្មីនឹងបង្ហាញខ្លួនក្នុងរឿង Captain Marvel 2

ងាកមក Captain Marvel 2 វិញ រឿងនេះគឺស្ថិតក្នុង Phase ទី 4 នៃ Marvel Cinematic Universe (MCU) គ្រោងនឹងចាក់បញ្ចាំងក្នុងរោងកុននៅ ថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 តែសម្រាប់ Ms. Marvel វិញគឺមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើងទេ ៕

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត