
កាលពីថ្មីៗនេះ មានការបង្ហាញរូបភាពផ្លូវការ មួយរបស់ខ្សែភាពយន្ត GODZILLA VS KONG ហើយធ្វើឲ្យប្រិយមិត្តអ្នកកុននិយមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបភាពមួយសន្លឹកនោះ។ ដោយឡែក យើងងាកទៅមើលកាលពីឆ្នាំ២០១៩នៅក្នុងរឿង Godzilla : King of the Monsters ឃើញថាមានឈុតមួយដែលបានបង្ហាញពីផែនទីរួមជាមួយពពួកសត្វយក្ស ដែលគេហៅពួកវាថា Titans នៅលើ អេក្រង់កុំព្យូទ័រ ដែលក្នុងនោះយើងក៏បានឃើញប្រទេសកម្ពុជាអមជាមួយនឹង Titan មួយប្រភេទផងដែរ។



Titan មួយប្រភេទនោះ ត្រូវបានគេហៅឈ្មោះថា Titanus Typhon។ វាលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ត្រង់ទីតាំងប្រាសាទអង្គរវត្ត។ វាគឺជាប្រភេទសត្វយក្សមួយក្បាលដែលមានឥទ្ធិពលខ្លាំងនៅក្នុងទេវកថាក្រិច ហើយមានតែអាទិទេព Zeus ប៉ុណ្ណោះ ដែលអាចបង្ក្រាបវាបានដោយប្រើប្រាស់ Thunderbolts។



យ៉ាងណាក៏ដោយ យើងនៅមិនទាន់បានឃើញរូបរាងពេញលេញរបស់ Titanus Typhon នៅឡើយទេ។

តើ Titanus Typhon អាចមានវត្តមាននៅក្នុងខ្សែភាពយន្ត GODZILLA VS KONG ដែរឬទេ? ដូច្នេះមានតែនាំគ្នារង់ចាំតាមដានទស្សនាឆាប់ៗខាងមុខនេះទាំងអស់គ្នា៕