
សរុបភាពយន្តគំនូរជីវចលដ៏ល្អមើលតាំងពីភាគដំបូងរហូតដល់ភាគបញ្ចប់ទាំង 16 រឿងរបស់សែស្រឡាយ DCAMU (DC Animated Movie Universe) តាំងពីឆ្នាំ 2013-2020 ដោយភាពយន្តក្នុងសែស្រឡាយនេះ គឺជាការកែឆ្នៃសាច់រឿងពី NEW 52។ តោះ!! មកអានត្រួសៗ ថាសាច់រឿងមានអ្វីខ្លះ ដើម្បីជាការរំលឹកដល់ហ្វេន DC ស្រាប់ និងជាការបំផុសឲ្យអ្នកមិនទាន់បានមើលនិងស្គាល់ អាចឆ្លៀតពេលមើល ។

គ្រប់យ៉ាងចាប់ផ្តើមវឹកវរ នៅពេលដែល Flash សម្រេចចិត្តរត់ទៅដល់ Flashpoint ដើម្បីជួយម្តាយរបស់ខ្លួនមិនឲ្យត្រូវគេសម្លាប់។ ដំបូងគេគិតថានេះជាជីវិតដែលខ្លួនចង់បាន តែអ្វីដែលគេមិននឹកស្មាននោះគឺ ក្នុងបន្ទាត់កាលថ្មីដែលគេសាងឡើងមកនេះ Iris ប្រពន្ធរបស់ខ្លួន ក្លាយជាអ្នកមិនស្គាល់គ្នា Bruce Wayne ត្រូវចោរបាញ់ស្លាប់តាំងពីក្មេង ធ្វើឲ្យ Martha (ម្តាយរបស់ Bruce) ក្លាយជា Joker និង Thomas Wayne (ឪពុករបស់ Bruce) ក្លាយជា Batman ទៅវិញ។ រីឯ Superman ក្លាយជាបុរសស្គមស្គាំងគ្មានកម្លាំងកំហែង ព្រោះត្រូវរដ្ឋាភិបាលចាប់ឃុំអស់រយៈកាលរាប់សិនឆ្នាំ មិនតែប៉ុណ្ណោះ នៅប៉ែកម្ខាងទៀតនៃពិភពលោក Wonder Woman និង Aquaman កំពុងធ្វើសង្គ្រាមរវាង២ពូជអម្បូណ៍ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់មនុស្សជាតិ។ ដោយមិនអាចជួយអ្វីបាន Flash ក៏សម្រេចចិត្តរត់ទៅ Flashpoint ម្តងទៀត ដើម្បីហាមខ្លួនឯងមិនឲ្យទៅជួយម្តាយគេពីឃាតកម្មលើកនោះ ដែលធ្វើឲ្យគ្រប់យ៉ាងត្រឡប់មកប្រក្រតីវិញម្តងទៀត ហើយរឿងរ៉ាវពីចក្រវាឡ NEW 52 ក៏ចាប់ផ្តើមឡើងតែម្តង។

នៅក្នុងពេលដែលគ្រប់គ្នាធ្វើតួនាទីជា Super Hero ការពារមនុស្សជាតិរៀងខ្លួន បានធ្វើឲ្យពួកគេបានមកជួបជុំគ្នានៅចំកណ្តាលទីក្រុង ក្នុងពេលដែល Darksied បានលើកទ័ពបីសាច Parademon ពីភពផ្កាយ Apokolips របស់ខ្លួន មកវាយលុកផែនដីដើម្បីគ្រប់គ្រង និងដណ្តើមយក Mother Box។ ក្នុងជំនួបលើកនោះ អ្នកដែលបង្ហាញមុខរួមមាន Batman, Green Lanthern, Superman, Wonder Woman, The Flash, Cyborg និង Shazam ហើយអ្នកទាំង៧នាក់ ក៏បានយកឈ្នះ Darksied បាន និងបានបង្កើត Justice League ឡើងតែម្តង។

Bruce Wayne ដែលគិតថាខ្លួននៅតែឯងរហូតមក សុខៗក៏ដឹងថាខ្លួនមានកូនប្រុសម្នាក់ ជាមួយនារីឈ្មោះ Talia al Ghul (កូនស្រីមេបក្សឃាតករ League of Assassins) ដែលបានដាក់ថ្នាំគេឲ្យគេងជាមួយនាងរហូតមានកូនជាមួយគ្នា ហើយក្មេងប្រុសនោះគឺ Damian Wayne។ ការដែល Talia សម្រេចចិត្តយកកូនមកឲ្យនៅជាមយយឪពុក ព្រោះបក្សរបស់នាងពេលនេះ គឺត្រូវបានផ្តួលដោយ Slade Wilson ដែលមានកំហឹងជាមួយ Damian ដែលមកក្លាយជាទាយាទបន្ទាប់ក្នុងការឡើងកាន់តំណែងមេបក្ស ធ្វើឲ្យ Slade ជាសិស្សធំក្នុងបក្សមានការមិនសុខចិត្ត រហូតបានតាមមកកម្ចាត់ Damian ដល់ទីក្រុង Gotham ដោយបានប្រើរហ័សនាមហៅខ្លួនឯងថា Deathstroke ធ្វើឲ្យគេបានប្រទះគ្នាជាមួយ Batman និង Damian ដែលពេលនេះក៏បានរូបរាងនិងរហ័សនាមថ្មីគឺ Robin។

ជាភាពយន្តវគ្គតពី Justice League: War ដែលនិយាយពីសង្គ្រាមដណ្តើមតំណែងនៅនគរ Atlantis ក្នុងបាតសមុទ្រ ដែលមាន Ocean Master និង Arthur Curry/Aquamna ជាគូបដិបក្ស។ វាមិនមែនជារឿងរបស់ Justice League ដែលត្រូវមករវល់នោះទេ បើ Ocean Master មិនលើកទ័ពដែនទឹកមកវាយលុកដែនគោក។ ចុងក្រោយ Aquaman ក៏អាចយកឈ្នះ ឡើងកាន់តំណែងជាស្តេចនៃ Atlantis និងក្លាយជាសមាជិកថ្មីរបស់ Justice League។

រឿងយល់ច្រឡំរវាងឪពុកនឹងកូន ត្រូវបានកើតឡើងនៅពេល មានការប្រកដខ្លួនឡើងនៃ ក្រុមជ្រុលនិយមឈ្មោះ Court of Owl ដែលបានបញ្ជូនគ្នារបស់ពួកគេមកញុះញុងឲ្យ Damian ឬ Robin បច្ចុប្បន្នបង្ក្រាបពួកឧក្រិដ្ឋជនដោយការសម្លាប់ចោល ខុសពីគោលការណ៍និងបំណងនៃ Batman ដែលតែងអប់រំឲ្យកូន បង្ក្រាបដោយធម៌ ពោលគឺគ្មានការសម្លាប់។

តភាគពី២វគ្គដំបូងតែម្តង ដោយវគ្គនេះ មានការណែនាំតួអង្គថ្មីៗ ដែលនឹងមកចូលរួមក្នុង Bat Family រួមមាន Batwoman, Batwing រួមជាមួយ Nightwing (Dick Greyson) និង Robin ថ្មីនេះតែម្តង។ អ្នកទាំង៤បានរួមកម្លាំងគ្នា ទៅជួយរំដោះ Batman ដែលត្រូវបានអតីតប្រពន្ធរបស់ខ្លួន Talia ធ្វើស៊ីដោយការចាប់យកទៅលាងខួរក្បាល និងពង្វក់ឲ្យគេចូលមកនៅខាងនាង ក្នុងការសាងរឿងរ៉ាវវឹកវរដើម្បីដណ្តើមអំណាច។ ចុងក្រោយនៃសាច់រឿង ក៏បានបង្ហាញតួអង្គថ្មីម្នាក់ទៀតគឺ Batgirl ផងដែរ។

Batman បានឲ្យ Nightwing នាំ Damian/Robin ទៅស្គាល់និងចូលរួមជាមួយក្រុម Super Hero វ័យក្មេងដែលមានឈ្មោះថា Teen Titans ដែលដឹកនាំក្រុមដោយ Starfire (អតីតអ្នកដឹកនាំគឺ Nightwing ពេលនៅជា Robin ជំនាន់ទី១) ហើយមានសមាជិកបច្ចុប្បន្នរួមមាន Raven, Beastboy និង Blue Beetle។ បើទោះដំបូង Damian ហាក់មិនពេញចិត្តនឹងការសម្រេចចិត្តឪពុករបស់ខ្លួន តែចុងក្រោយគេក៏អាចចុះសម្រុងជាមួយក្រុម ក្រោយពេលដែល Trigon ឪពុកបីសាចរបស់ Raven បានចេញមកលុកលុយពិភពមនុស្សដោយការសណ្តំវិញ្ញាណក្រុម Justice League ឲ្យប្រឆាំងនឹងក្រុមកូនស្រីរបស់ខ្លួន។ ចុងបញ្ចប់នៃសាច់រឿង Cyborg ក៏សម្រេចចិត្តមកនៅជាមួយក្មេងៗក្នុង Teen Titans ក្នុងនាមសមាជិកថ្មីម្នាក់ទៀត។ នៅឆាក Mid Credit ក៏មានការបង្ហាញតួអង្គថ្មីគឺ Terra ផងដែរ។

ជាការបើទស្សនីយភាពថ្មីនៃក្រុមហេរ៉ូបែប Dark ជាងមុន ដែលតួអង្គផ្តោតសំខាន់ទៅលើតួអង្គ John Constantine, Zatanna, Deadman, Etrigan និង Swamp Thing។ រឿងរ៉ាវចលាចល កើតឡើងនៅពេលពួកបិសាចបានពង្វង់ប្រជាជនក្នុងទីក្រុង Gotham, Metropolis និង Washington ឲ្យឃើញរូបភាពរន្ធត់ព្រឺព្រួចថា អ្នកនៅជុំវិញខ្លួនសុទ្ធតែជាបិសាច បង្កើតឲ្យមានការវឹកវរខ្លាំង នៅទីក្រុងទាំង៣។ Batman បានទៅសុំជំនួយពី Constantine ហើយបេសកកម្មបង្រ្កាបបិសាចក៏ចាប់ផ្តើមឡើង។

អ្នកគ្រប់គ្នាមិនដឹងឡើយ Terra ដែលជាសមាជិកថ្មីនៃក្រុម Teen Titans គឺជាជនបង្កប់របស់ Deathstroke ដែលបញ្ចូនមកដើម្បីធ្វើស៊ីក្រុមនេះ ជាពិសេស Dick Grayson/Nightwing និង Damian/Robin ដែលគេស្អប់ដល់ឆ្អឹង។ ដោយការដឹងខុស ចុងក្រោយ Terra ក៏បានបូជាជីវិតដើម្បីសង្គ្រោះក្រុម និងប្រឆាំងបកទៅមេរបស់ខ្លួនវិញ ធ្វើឲ្យ Teen Titans ជាអ្នកឈ្នះលើ Deathstroke តែម្តង។ ក្នុងវគ្គនេះ យើងក៏បានឃើញការនិយាយបកទៅ៥ឆ្នាំមុនដែលក្រុមនេះបង្កើតឡើង ដែលមានសមាជិកដើមរួមមាន Dick Grayson (នៅជា Robin នៅឡើយ), Speedy, Bumblebee, Kid Flash, Beast Boy និង Starfire។

ងាកមើលទៅជ្រុងម្ខាងទៀត ស្រី្តមានអំណាចឈ្មោះ Amanda Waller បានបង្កើតក្រុមមួយឈ្មោះ Task Force X ដែលមានសមាជិកពួកឧក្រិដ្ឋជនខ្លាំងៗដូចជា Deadshot, Harley Quinn, Killer Frost, Captain Boomerang, Bronze Tiger និង Copperhead ដើម្បីទៅដណ្តើមវត្ថុទិព្វម្យ៉ាង ដោយក្នុងបេសកកម្មលើកនេះ ពួកគេបានប្រទះគ្នានឹង Vandal Savage នឹង Professor Zoom (Reverse Flash) ដែលជាអ្នកដឹងរឿង Flashpoint ហើយប្រាប់ពីអាថ៌កំបាំងដែលខ្លួននៅរស់ក្នុងសង្គ្រាមនោះផងដែរ។

Doomsday ម្នាក់នៃ Super Villain ធំរបស់ Superman បានមកវាយលុកផែនដី ដែលធ្វើឲ្យក្រុម Justice League រួមដៃគ្នាជាមួយ Lex Luthor ចេញមកបង្ក្រាប។ ហើយហេតុការណ៍លើកនេះ ធ្វើឲ្យ Superman បាត់បង់ជីវិតទោះព្រមជាមួយការបង្ក្រាប Doomsday បានសម្រេច។

ជារឿងរ៉ាវពេញដែលបង្កើតឡើង ក្រោយពី Mini Web Series ទទួលបានជោគជ័យ ដែលរៀបរាប់ពីការចាប់ និងបង្ក្រាបបិសាចរបស់ John Constantine ដែលមកសន្ធិតក្នុងរាងកាយក្មេងស្រីម្នាក់ និងចាប់ផ្តមើលពង្រាយកូនចៅបិសាចពេញទីក្រុង ក្នុងគោលបំណងមកយាយីពិភពមនុស្ស។

៦ខែ ក្រោយពីការស្លាប់របស់ Superman បាននាំឲ្យពិភពលោកទាមទារអ្នកមកជំនួសតំណែងថ្មី ក្នុងការធានាសុវត្ថិភាពពួកគេ ដោយមានការលេចមុខតួអង្គថ្មីៗគឺ Superboy, Steel, Eradicator និង Cyborg Superman ចេញមកប្រឆាំងគ្នាដើម្បីដណ្តើមបានឈ្មោះជា Superman បន្ទាប់។ ក្រោយមកអ្នកទាំង៤ដឹងថា Superman នៅរស់ ប្រត្តិបត្តិការណ៍ជួយ Superman ក៏ចាប់ផ្តើមឡើង ដោយ Cyborg Superman ជាអ្នកបង្កចលាចល ព្រោះមាន Darksied ជាមេនៅពីក្រោយខ្នង។

ភាពវឹកវរនៃជីវិតរបស់ Batman ចាប់ផ្តើមកើតឡើង នៅពេលដែលពួកឧក្រិដ្ឋជនចាប់ផ្តើមបង្ករហេតុម្នាក់ម្តងៗមិនថា Bane, Lady Shiva និង Poison Ivy ជាដើម ដែលធ្វើឲ្យ Batman ត្រូវស៊ើបហើយស៊ើបទៀតទើបដឹងថា នៅពីក្រោយខ្នងពួកគឺមានអ្នកបញ្ជាពីក្រោយខ្នងធំគឺ HUSH ដែលគេម្នាក់នេះតាមពិតគឺជា…… ។

ជាការនិយាយបកទៅដើមកំណើតរបស់ Diana Prince តាំងពីការជួប Steve Trevor លើកដំបូងហើយក៏សម្រេចចិត្តចេញមកលោកខាងក្រៅ។ ការផ្សងព្រេងលើកនេះបានធ្វើឲ្យនាង បានប្រទះគ្នានឹងសត្រូវចាស់រួមមាន Silver Swan និង Cheetah ជាដើម ហើយនាងក៏បានការពារនគរ Themyscira ពីការវាយលុករបស់ Medusa ផងដែរ។

16 Justice League Dark: Apokolips War (2020)
ជាភាគបញ្ចប់នៃ Saga មួយនេះ ដែលមានទំនាក់ទំនងផ្ទាល់ពី “Justice League: Flashpoint Paradox” និង “Justice League Dark” តែម្តង។ គ្រប់យ៉ាងកើតឡើងចេញពី Superman បានលើកទ័ព Justice League ទៅវាយលុក Darksied នៅភព Apokolips ព្រោះមិនអាចរង់ចាំឲ្យ Darksied មកវាយលុកជាមុនម្តងហើយម្តងទៀត។ ផែនការត្រូវបានក្រឡាប់ចាក់ ព្រោះគេមិនដឹងឡើយថា Darksied បានដឹងពីគម្រោងអស់នោះជាស្រេចហើយ ទើបបានត្រៀមនូវទ័ព Paradooms (ជាការផ្សំបញ្ចូលគ្នារវាង Parademons និង Doomsday) រង់ចាំស្វាគមន៍ពួក JL រួចជាស្រេច។ សង្គ្រាមលើកនោះ JL ក្លាយជាអ្នកចាញ់ ដោយមានអ្នកស្លាប់ជាច្រើន ហើយអ្នកនៅរស់ខ្លះ ត្រូវបាន Darksied លាងខួរក្បាល និងបំលែងរូបរាងកាយពួកគេឲ្យក្លាយជាពាក់កណ្តាលគ្រឿងយន្តពាក់កណ្តាលមនុស ដើម្បីធ្វើជាកូនចៅរបស់ Darksied តែម្តង។ ក្រុមអ្នកដែលនៅរស់មាន Superman, Constantine, Raven, Robin បានមកជុំគ្នា និងរៀបគម្រោងជាថ្មីដើម្បីផ្តួល Darksied។ នៅពេលគ្រប់យ៉ាងបញ្ចប់ ហើយ JL អាចយកឈ្នះ Darksied បាន Flash ក៏សម្រេចចិត្តរត់ទៅរក Flashpoint ម្តងទៀត ដើម្បីស្រោចស្រង់ចក្រវាឡរបស់គេជាថ្មី ហើយគ្រប់យ៉ាងក៏បញ្ចប់ត្រឹមនេះតែម្តង។


បានមើលរឿងណាខ្លះហើយ ប្រាប់អេដមីនផង!! សម្រាប់អេដមីន មើលAll ព្រោះចូលចិត្តខ្លាំងទាំងគំនូរ និងសាច់រឿងដែលយកចេញពី NEW 52។