••• សម្រាប់អ្នកកុននិយមដែលតាមដានខ្សែភាពយន្ត ប្រាកដជាបានដឹងហើយពីការប្រកាសពានរង្វាន់ដ៏ល្បីល្បាញនៅលើពិភពលោកគឺ Oscars ។ ដោយឡែកនៅក្នុងថ្ងៃនេះជាថ្ងៃដែល Oscars ប្រកាសពាន ហើយនៅក្នុងនោះដែរ ក៏មានភាពយន្តរបស់អាសុីផងដែរ ។
សម្រាប់ភាពយន្តរបស់អាសុីដែលឈ្នះពាន Oscars នោះមានឈ្មោះថា Parasite ដែលជាភាពយន្តបែបកំប្លែងលាយឡំព្រឺព្រួចរបស់ប្រទេសកូរ៉េខាងត្បូងដែលដឹកនាំសម្ដែងដោយលោក Bong Joon-ho និងសហការជាមួយអ្នកនិពន្ធរឿងលោក Han Jin-won ហើយបានចាក់បញ្ចាំងនៅក្នុងថ្ងៃទី 30 ខែឧសភា ឆ្នាំ 2019 កន្លងទៅនេះ ដែលរកចំណូលបាន $167.6លាន ឯណោះទូទាំងពិភាពលោក ។ យ៉ាងណាមិញភាពយន្ត Parasite មួយនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឈ្នះពាន Oscar ដល់ទៅ 4 ពានក្នុងពេលតែមួយ ។
Best Original Screenplay
Best International Feature Film
Best Picture
Best Director (Bong Joon-ho)
គួរឲ្យកត់សម្គាល់ថាភាពយន្តនេះជាភាពយន្តអាសុីដំបូងដែលបានឈ្នះពានរង្វាន់ Oscar ច្រើនជាងគេផងដែរជាពិសេសភាពយន្តមួយនេះជាភាពយន្តដែលមិននិយាយភាសាអង់គ្លេសទៀតផង។ ការដែល Hollywood ចាប់ផ្តើមចាប់អារម្មណ៍និងទទួលស្គាល់ភាពយន្តអាសុី គឺវាជាសញ្ញាដ៏ល្អមួយ សម្រាប់ផលិតករអាសុីក្នុងការបញ្ចេញស្នាដៃលើឆាកពិភពលោក ។
គួររំលឹកថាភាពយន្ត Parasite មួយនេះមិនត្រឹមតែឈ្នះពាន Oscar ប៉ុណ្ណោះទេ តែរឿងមួយនេះក៏បានឈ្នះពាន Golden Globe និង British Academy Film ផងដែរ ។