ភាពយន្តដែលគេថតនៅលើដី លើមេឃ ក្នុងទឹក និង ក្រោមដី សុទ្ធតែធ្លាប់ឃើញអស់ហើយ នៅឡើយតែថតនៅលើលំហអាកាស ប៉ុន្តែឥឡូវនេះប្រហែលជា Tom Cruise ចង់ឲ្យទស្សនិជនប្លែកអារម្មណ៍ហើយមើលទៅ ។
Tom Cruise គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការសម្តែងរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយក្នុងខ្សែភាពយន្តរបស់គាត់តែងតែថតឈុតគ្រោះថ្នាក់ខ្លាំងៗដោយខ្លួនឯង ដូចជាថតឈុតគ្រោះមួយនៅលើយន្តហោះ Airbus A400 នៅក្នុងឆ្នាំ 2015 រឿង Mission: Impossible – Rogue Nation ក៏ដូចជារឿង Mission: Impossible – Fallout ឈុតដែលគត់បានលោតពីអាគារដោយខ្លួនឯង ហើយបាក់ជើងថែមទៀតផង ។
យោងតាមលោក Jim Bridenstine អ្នកគ្រប់គ្រងរបស់អង្គការ NASA បានឲ្យដឹងថា អង្គការ NASA កំពុងធ្វើការជាមួយ Tom Cruise ដើម្បីថតខ្សែភាពយន្តដំបូងដែលថតនៅទីអវកាសផ្ទាល់តែម្តង ។ ព័ត៌មានលម្អិតនៃគម្រោងនេះមិនទាន់ច្បាស់ទេប៉ុន្តែលោក Bridenstine មានប្រសាសន៍ថាខ្សែភាពយន្តនេះនឹងត្រូវធ្វើឡើងនៅលើស្ថានីយ៍អវកាសអន្តរជាតិ។
NASA is excited to work with @TomCruise on a film aboard the @Space_Station! We need popular media to inspire a new generation of engineers and scientists to make @NASA’s ambitious plans a reality. pic.twitter.com/CaPwfXtfUv
— Jim Bridenstine (@JimBridenstine) May 5, 2020
ព័ត៌មានអំពីការសហការគ្នារវាង Tom Cruise និង NASA ត្រូវបានរាយការណ៍ជាលើកដំបូងដោយ Deadline។ របាយការណ៍បាននិយាយថា Cruise កំពុងធ្វើការជាមួយក្រុមហ៊ុន SpaceX ដើម្បីថតកុនមួយ ទោះបីជាយ៉ាងណាក៏ដោយ NASA និង SpaceX មិនបានបញ្ជាក់ច្បាស់លាស់ជាងនេះទេ ។ ក្រុមហ៊ុន SpaceX បានប្រកាសកាលពីខែកុម្ភៈថាខ្លួននឹងចាប់ផ្តើមបញ្ជូនស្ថាបនិកចំនួន 4 នាក់ទៅកាន់គន្លងជុំវិញផែនដីនៅចុងឆ្នាំ 2021 ឬដើមឆ្នាំ 2022។ អ្នកទាំង 4 គ្រោងនឹងហោះហើរនៅក្នុងយានអវកាស Crew Dragon ដែលបានបង្កើតថ្មីរបស់ SpaceX ។
បើទោះជាមានការប្រកាសបែបនេះក៏ពិតមែន ប៉ុន្តែគេមិនទាន់ប្រកាសថានៅក្នុងរឿងអ្វីនោះទេ ។
អ្នកសាកទាយទៅមើលថាអាចជារឿងដែលនិយាយអំពីអ្វី?