Ad
Ad
ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

ថាអីចេះខុសឡូវមាន Exctraction 2 មែន!!! បណ្តាញផ្សាយភាពយន្តតាមអ៊ិនធឺណិតយក្ស Netflix បាននិងកំពុងចេញផ្សាយខ្សែភាពយន្តល្បីៗជាច្រើនដូចជា Extraction ជាដើម ។ Extraction បានចាក់ផ្សាយទើបតែជាងមួយសប្តាហ៍ទេនៅលើ Netflix តែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយត្រូវបានអ្នកគាំទ្រសរសើរថាជាភាពយន្ត Action ដ៏អស្ចារ្យមួយនៅក្នុងកំឡុងពេលដែល Quarantines នេះ ។

By
ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

ថាអីចេះខុសឥឡូវ Exctraction គ្រោងចេញវគ្គ 2 មែន! បណ្តាញផ្សាយភាពយន្តតាមអ៊ិនធឺណិតយក្ស Netflix បាននិងកំពុងចេញផ្សាយខ្សែភាពយន្តល្បីៗជាច្រើនបន្តកន្ទុយគ្នាយ៉ាងត្រដឹក។ ក្នុងនៅះភាពយន្ត Extraction ក៏ជាភាពយន្តថ្មីមួយដែលបានចាក់ផ្សាយទើបតែជាងមួយសប្តាហ៍កន្លងមក នៅលើ Netflix។ ទោះក្នុងរយៈខ្លីនៃការចាក់ផ្សាយតែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកគាំទ្រសរសើរថាជាភាពយន្ត Action ដ៏អស្ចារ្យមួយនៅក្នុងកំឡុងពេលដែលមនុស្សទូទាំងពិភពលោកស្ថិតក្នុងស្ថានភាព Quarantines នេះ។

ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2
ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

ចុះប្រិយមិត្តអ្នកកុននិយមយើងទាំងអស់គ្នា បានទស្សនារឿង Extraction នេះហើយឬនៅ? បើសិនជាមើលហើយប្រាកដជាបានដឹងហើយថាឱកាសដែល Chris Hemsworth នឹងត្រឡប់មកវិញនៅគឺខ្ពស់ ដោយសារតែយើងបានឃើញឈុតមួយដែលគាត់នៅក្នុងទឹកបានយូរដូច Aquaman អ៊ីចឹង ដែលអាចឲ្យយើងសន្និដ្ឋានបានថា នៅពេលដែលគេបាញ់គាត់ធ្លាក់ចូលក្នុងទឹកនោះ គាត់ប្រហែលជាមិនទាន់ស្លាប់នោះទេ ហើយថែមទាំងឈុតចុងក្រោយយើងឃើញមនុស្សម្នាក់ឈរនៅជិតអាងទឹកតែមើលមិនច្បាស់ ដែលជាហេតុនាំឲ្យអ្នកគាំទ្រសន្និដ្ឋានថា Extraction ប្រាកដជាលេចចេញអាចមានវគ្គ 2 មកជាពុំខាន។

ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2
ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

បើតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយភាពយន្ត Extraction បានឲ្យដឹងថា Extraction នឹងចេញវគ្គ 2 ហើយលោក Chris Hemsworth ដែលសម្ដែងជាតួ Tyler Rake ក៏ត្រឡប់មកវិញផងដែរ ។ លោក Joe Russo ត្រូវបានគេផ្លាស់ប្តូរតួនាទីរបស់គាត់ក្នុងនាមជាអ្នកដឹកនាំរឿងនិងជាអ្នកនិពន្ធសម្រាប់រឿង Extraction 2 ទៅជាអ្នកសរសេរស្រ្គីបវិញ។ លើសពីេនះទៅទៀតលោក Joe Russo បាននិយាយថា ៖

ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

“ កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ហើយ ខ្ញុំកំពុងតែសរសេរស្រ្គីប Extraction 2។ ដំណើររឿងនឹងបន្តទៅមុខ ឬក៏បកមកនិយាយពីប្រវត្តិដើមរបស់រឿងនេះវិញយ៉ាងណាក៏មិនដឹងដែរ ។ ប៉ុន្តែយើងបានបង្កើតឱកាសមួយនៅក្នុងឈុតចុងក្រោយនៃ Extraction វគ្គ 1 ទៅហើយ វាជាចម្ងល់សម្រាប់អ្នកគាំទ្រគ្រប់គ្នា ។”

ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

អេតមីនមុត្តា ពីអ្នកកុននិយម ក៏បាននិយាយនៅក្នុងវីដេអូ Review អ៊ីចឹងដែរថា Extraction ប្រាកដជាមានវគ្គ 2 ពីព្រោះសាច់រឿងដូចនៅសល់ចម្ងល់មួយចំនួន ដល់ពេលឥឡូវនេះដំណឹងអំពី Extraction វគ្គ 2 លេចចេញមកមែន ។

វីដេអូ Review ខាងក្រោម៖

ចុះអ្នកវិញ នឹងរំពឹងអ្វីខ្លះសម្រាប់ Exctraction វគ្គ 2 នេះ ?

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត