Ad
Ad
កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន” លោកបានបន្តថា “ចឹងឥឡូវត្រូវធ្វើម៉េចទៀត?

By
កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

•••​ កាលពីមុននេះប៉ុន្មានម៉ោង កំពូលតារាសម្តែងក្នុងដួងចិត្តទស្សនិកជន លោក Tom Hanks បានធ្វើការបង្ហោះសារក្នុងគណនី Instagram របស់ខ្លួន ជាការប្រកាសថា ពេលនេះលោកបានធ្វើតេស្តវិជ្ជមានលើមេរោគ Coronavirus (COVID-19) ក្នុងពេលដែលស្ថិតនៅប្រទេសអូស្ត្រាលីដើម្បីថតកុន។

កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

ក្នុងសាររបស់លោក បានថ្លែងថា “សួស្តីគ្រប់គ្នា!​ ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ អ្វីដែលកើតឡើងគឺ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចកើតជម្ងឺផ្តាសាយ រួមទាំងការចុករោយរាងកាយផងដែរ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដើម្បីឲ្យប្រាកដចិត្ត និងស្ថិតក្នុងវិបត្តិពិភពលោកពេលនេះ ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន” លោកបានបន្តថា “ចឹងឥឡូវត្រូវធ្វើម៉េចទៀត? ខាងពេទ្យគឺគេមានក្បួនច្បាប់ត្រឹមត្រូវដើម្បីឲ្យយើងធ្វើតាម។ ពួកយើងទាំង២នាក់ នឹងត្រូវបានបន្តការធ្វើតេស្ត សង្កេត និងញែកចេញពីអ្នកផ្សេ​ង ដើម្បីសុខភាព និងសុវត្ថិភាពសាធារណៈដែលតម្រូវឲ្យគោរពតាម។ មួយថ្ងៃសោះ រឿងមិននឹកស្មានអ្វីក៏អាចកើតឡើងដែរ មែនទេ? យើងនឹងឲ្យពិភពលោក Update ពីរឿងពួកយើងបន្តបន្ទាប់ទៀត។ ថែខ្លួនផងគ្រប់គ្នា! Hanx.”

កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

អ្នកផ្ទៃក្នុងបានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងមេរោគនេះ គឺមានតែ២នាក់ប្តីប្រពន្ធ Hanks តែប៉ុណ្ណោះ ហើយការថតកុន គឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ បានន័យថាការថតមិនទាន់មានដំណើរការអ្វីឡើយ។ ចំណែកក្រុមហ៊ុនផលិតធំ Warner Bros. ក៏បានសម្តែងការយកចិត្តទុកដាក់ទទួលខុសត្រូវ និងមើលថែអ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយមានការសហការណ៍យ៉ាងជិតស្និតជាមួយស្ថាប័នសុខភាពនៅប្រទេស អូស្ត្រាលី។

កំពូលតារាសម្ដែង Tom Hank និង​ភរិយាឆ្លង COVID-19

យ៉ាងណាមិញ នៅប្រទេសដែលមានបរិក្ខាសុខាភិបាលល្អៗ និងជឿនលឿន គឺមិនគួរមានអ្វីបារម្ភខ្លាំងឡើយ។ ដោយឡែក ក្នុងប្រទេសអាស៊ី ពិសេសកម្ពុជាយើង អេដមីន សូមសំណូមពរឲ្យបងប្អូនទាំងអស់ ការពារបឋម ឲ្យដិតដល់ជាងមុន មិនថាការដាក់ម៉ាសមុខតាមខ្លួន (ម៉ាសត្រូវស្តង់ដាកាន់តែល្អ) ការលាងសម្អាតដៃក្រោយពេលកាន់របស់របរសាធារណៈ ការបរិភោគ និងការជួបមនុស្សម្នាជាដើម។

ដោយក្តីបារម្ភ

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត