Ad
Ad
ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

តោះកុំឲ្យខាតពេល ចូលមើលខាងក្រោមរូបដើម្បីអាននិងមើលទាំងអស់គ្នាថាមានរឿងអ្វីខ្លះដែលមនុស្សស្រីមានឥទ្ធិពលខ្លាំងក្លា

By
ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

••• ក្នុងថ្ងៃដ៏ពិសេស ខួបលើកទី ១០៩ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា អេដមីន អ្នកកុននិយម សូមនាំអារម្មណ៍ទាំងអស់គ្នា មកស្គាល់នូវភាពយន្តល្បីៗដែលនិយាយពី​ភាពមហិមានៃមនុស្សស្រី ហើយក៏ជាការត្រៀមខ្លួនដើម្បីទស្សនាភាពយន្តមនុស្សស្រីល្បីៗខាងមុខនេះ មិនថា Wonder Woman 1984, Black Widow និង Mulan ជាដើម

តោះកុំឲ្យខាតពេល ចូលមើលខាងក្រោមរូបដើម្បីអាននិងមើលទាំងអស់គ្នាថាមានរឿងអ្វីខ្លះដែលមនុស្សស្រីមានឥទ្ធិពលខ្លាំងក្លា

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

ENOUGH
2002
សម្តែងដោយ Jennifer Lopez

ក្នុងជីវិតគូដ៏បរាជ័យ Slim បានសម្រេចចិត្តនាំកូន រត់ចេញពីប្តីព្រៃផ្សៃ ដែលតែងប្រើអំពើហឹង្សាមកលើខ្លួន តែទោះខំរត់ទៅដល់ទីណា ក៏ប្តីចិត្តមារតាមទៅរកឃើញ។ អ្វីដែលនាងត្រូវធ្វើគឺរៀបចំគម្រោងតតាំង ដើម្បីសេរីភាពខ្លួនឯងនិងកូនជាទីស្រឡាញ់។

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

WONDER WOMAN
2017
សម្តែងដោយ Gal Gadot

ពីនារីតូចដែលស្ថិតក្នុងនគរអាថ៌កំបាំង Diana ស្រាប់តែចាប់អារម្មណ៍ថា តាមពិតអ្វីដែលខ្លួនចង់បានគឺ ការចេញទៅបើកភ្នែកមើលលោកខាងក្រៅ។ ក្នុងពិភពនៃមនុស្សសមញ្ញ Diana ត្រូវប្រឈមមុខនឹងភាពព្រៃផ្សៃនៃមនុស្ស រហូតឈានទៅដល់ការផ្ទុះឡើងនៃសង្គ្រាមលោក។

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

THE IRON LADY
2011
សម្តែងដោយ Meryl Streep

សាច់រឿងនិយាយជីវិតនៃប្រធានាធិបតីស្រីដំបូងបង្អស់របស់អង់គ្លេសឈ្មោះ Margaret Thatcher ដែលត្រូវឆ្លងកាត់ពេលវេលានៃមរណភាពនៃស្វាមី និងបន្ទុកដូចទូលភ្នំនៃការដឹកនាំប្រទេស

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

IRON JAWED ANGELS
2004
សម្តែងដោយ Alice Paul

ជាភាពយន្តនិយាយពីការទាមទារសិទ្ធិសេរីភាពបញ្ចេញមតិ សម្លេង និងការឈរឈ្មោះបោះឆ្នោត បើទោះត្រូវប្រឈមនឹង ការធ្វើទារុណកម្ម និងការស្លាប់ ពីសង្គមដែលមានមនុស្សប្រុសជាធំក៏ដោយ។

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

SALT
2010
សម្តែងដោយ Angelina Jolie

ភ្នាក់ងារ CIA ស្រីម្នាក់ ត្រូវបានគេចាប់ដាក់គុក ដោយបានគេចោទប្រកាន់ថាជាភ្នាក់ងារគិញសម្ងាត់នៃពួករុស្សី។ អ្វីដែលនាងត្រូវធ្វើគឺ ហែកគុក និងត្រូវប្រឈមមុននឹកការតាមចាប់ខ្លួនមកវិញ ដើម្បីទោះរកភាពស្អាតស្អំឲ្យខ្លួនរបស់នាងវិញ។

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

G.I. JANE
1997
សម្តែងដោយ Demi Moore

និយាយពីជីវិតនៃទាហានស្រីដំបូងបង្អស់នៃកងកម្លាំងទានហានជើងទឹកអាមេរិក ដោយអ្នកដែលនឹងត្រូវជ្រើសរើសឲ្យចូលទៅដល់អង្គភាពធំ គឺទាល់តែអ្នកដែលពូកែខ្លាំង ដែលក្នុងការជម្រុះដំបូង មាន៦០ភាគរយទៅហើយដែលត្រូវបានដកចេញ។ តើមនុស្សស្រីម្នាក់អាចយកបន្តដំណើររបស់ខ្លួនក្នុងការពិសោធន៍ខ្លួនដ៏ធំនេះបានដោយរបៀបណា?

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

JUNO
2007
សម្តែងដោយ Allen Page

ក្នុងវ័យសិក្សា នារីវ័យក្មេងម្នាក់នេះ បែរជាមានផ្ទៃពោះ ដោយនាងមិនដឹងត្រូវធ្វើយ៉ាងណាឡើយ នៅពេលដែលមានប្តីប្រពន្ធមួយគូ មកសុំកូនរបស់នាងដែលមិនទាន់កើតទៅចិញ្ចឹម ទុកឲ្យហើយ។ ដោយភាពវ័យក្មេង នាងត្រូវតែសម្រេចចិត្តថា អ្វីទៅដែលល្អសម្រាប់កូននាងនិងនាង។

ណែនាំ ៨​ រឿងក្នុងទិវាសិទ្ធិនារី ៨ មីនានេះ

HIDDEN FIGURES
2016
សម្តែងដោយ Taraji P. Henson

រឿងពិតនៃនារីស្បែកខ្មៅ៣នាក់ ដែលតស៊ូដើម្បីក្លាយជាសមាជិក Nasa ក្នុងឆ្នាំ ១៩៦១ ក្នុងការដែលធ្វើឲ្យមនុស្សស្រី អាចត្រូវបានជ្រើសរើសឲ្យបានឡើងទៅភពព្រះច័ន្ទ ដោយពួកនាងបានតស៊ូជាមួយការបែងចែកពូជសាសន៍ និងភេទយ៉ាងមុតមាំរហូតពិភពលោកទទួលស្គាល់។

ហើយកុំភ្លេច Comment ប្រាប់អេដមីននូវរឿងក្នុងដួងចិត្តអ្នកគ្រប់គ្នាផងណា ។

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត