តារាសម្តែងសញ្ជាតិខ្មែរ Jean-Paul Ly ដែលយើងធ្លាប់ឃើញរួចមកហើយ នូវថ្វីដៃសម្តែងភាគច្រើនទៅខាងវាយតប់ ដោយគាត់ធ្លាប់បានដើរតួជា Stuntman ក្នុងភាពយន្ត Blockbuster ធំៗ ក៏ដូចជាតួឯកក្នុងភាពយន្តខ្មែរដ៏ល្បីរឿង Jailbreak (ការពារឧក្រិដ្ឋជន)។
ភាពយន្តកន្លងមករបស់ Jean-Paul Ly គឺមានដូចជា Lucy, Now You See Me 2, Doctor Strange, Hobbs & Shaw -ល- ក្នុងនាមជា Stuntman វាយតប់ឈឺសាច់នោះឯង។
ឆ្នាំ 2021 ខាងមុខនេះ កុន Blockbuster ធំៗចំនួន3 ដែលបណ្តាអ្នកកុននិយមយើងរង់ចាំទស្សនា ក៏មានវត្តមានតារាប្រុសរូបនេះដែរ ដែលមានដូចជា The Batman, Venom: Let there be Carnage និង Fast & Furious 9 ហើយប្រាកដណាស់ JAILBREAK Round 2 នឹងបានមើលគាត់សម្តែងពេញភ្នែកជាមិនខាន ។
ជូនពរឲ្យគាត់ទទួលបាន Role កាន់តែធំៗទៅៗក្នុងវិស័យកុន Hollywood ។ ពេលទៅទស្សនាចំារកមើលគាត់ និងលើកទឹកចិត្តគាត់ផងណា ៕