ដោយសារតែការបញ្ចប់ទៅដោយមិនអស់ចិត្តរបស់ភាពយន្ត 365 Days (365 DNI) បានធ្វើឲ្យគ្នាយើងជាច្រើនមានចម្ងាល់ចំពោះភាពយន្តមួយនេះជាខ្លាំង ទើបបន្តាលឲ្យមានសំនួរសួរថា តើភាពយន្តមួយនេះអាចនឹងមានវគ្គបន្តដែរឬទេ ? ប៉ុន្តែឥឡូវនេះអ្នកដែលបានទស្សនាភាពយន្ត 365 Days ត្រៀមសប្បាយចិត្តឲ្យហើយទៅ ព្រោះភាពយន្តមួយនេះមានភាគបន្ត…។
កាលពីថ្មីៗនេះភាពយន្ត 365 Days (365 DNI) មានការទាក់ទាញចិត្តអ្នកទាំងអស់គ្នាឲ្យទស្សនាមែនទែន ជាមួយនឹងឈុតឆាក…។ ដោយឡែកមានអ្នកកុននិយមយើងជាច្រើនមិនអស់ចិត្តសោះចំពោះការបញ្ចប់សាច់រឿងដោយបែបនេះ ប៉ុន្តែពេលនេះតារាស្រីវ័យ 28 ឆ្នាំ កញ្ញា Anna-Maria Sieklucka ដែលជាតួឯកស្រីនៅក្នុងភាពយន្តនេះតែម្តនបាននិយាយថា ភាពយន្តនេះនឹងមានវគ្គទី 2 ដែលមានសាច់រឿងបន្តមកពីវគ្គ 1 ទាំងស្រុង ។ លើសពីនេះទៅទៀតតាមរយៈ OneT Film កញ្ញា Sieklucka បានបន្ថែមទៀតថា “ដោយសារតែជំងឺ Covid-19 ពួកយើងបានសម្រេចចិត្តពន្យាពេលថតទៅឆ្នាំក្រោយវិញ យើងនឹងមិនអាចចេញទៅបរទេសដើម្បីថតវាបានទេ អ្នកត្រូវតែអត់ធ្មត់ហើយរង់ចាំ យើងមិនដឹងច្បាស់ថាយើងនឹងចាប់ផ្តើមនៅពេលណាទេ“ ។ ម្យ៉ាងវិញទៀយតារាសម្តែងស្រីឈ្មោះ Magdalena Lamparska ក៏កំពុងឡើងទំងន់ផងដែរដោយដារតែ Quarantine ។ ការធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងទៀតជាពិសេសទៅកាន់ប្រទេសអ៊ីតាលីនឹងមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់នាវិកប៉ូឡូញនាពេលបច្ចុប្បន្ននេះ ហេតុដូច្នេះហើយទើបផលិតកម្មសម្រាច់ចិត្តពន្យាពេល ។
លើសពីនេះទៅទៀតភាពយន្តដែលដកស្រង់ចេញពីប្រលោមលោកមួយនេះមិនមែនល្បីតែខ្សែភាពយន្តនោះទេសូម្បីតែសៀវភៅប្រលោមលោករបស់វាក៏ល្បីដែរ ហើយវាជាសៀវភៅដែលលក់ដាច់បំផុតរបស់អ្នកនិពន្ធ Blanka Lipinska ទៀតផង ។
បញ្ចាក់: ភាពយន្តនេះ 18+ (Rated R)
តើវគ្គបន្ទាប់យើងនេងអាចឃើញអ្វីបន្តទៀតទៅ?