Ad
Ad
បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង

បន្លប់ស្ថានភាពធុញថប់ជាមួយ រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង

សាច់រឿងនិយាយអំពីគ្រូហើយនឹងសិស្សពីរអ្នកដែលហាត់ក្បាច់គុណតែពីរអ្នកនៅក្នុងល្អាងភ្នំមួយនៃប៉ាក់ផ្នូរបុរាណ ហើយក៏បានបង្កើតជាភ្លើងស្នេហ៍រវាងគ្រូហើយនិងសិស្ស (យ៉ាងគួ) និង (សៀវឡុងនី) ។ លើសពីនេះទៅទៀតការស្រឡាញ់គ្នារវាងគ្រូហើយនិងសិស្សមួយគូរនេះមិនបានទៅដោយរលូននេះទេ និងមានកាមិនពេញចិត្តជាច្រើនពីសំណាក់ពិភពគុណ ។ ភ្លើងស្នេហ៍រវាងគ្រូហើយនិងសិស្ស (យ៉ាងគួ) និង (សៀវឡុងនី) នេះបានធ្វើឲ្យអេដមីនមើលហើយមើលទៀតដោយសារតែសាច់រឿងល្អខ្លាំងពេក

By
បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង

ដូចយើងដឹងស្រាប់ហើយថារោងកុនទាំងក្នុងស្រុកនិងក្រៅស្រុកត្រូវបានបិទអស់ហើយដោយសារតែមានវីរុស COVID-19 មករាតត្បាត ហើយធ្វើឲ្យអ្នកកុននិយមរបស់យើងដេកផ្ទះអត់មានរឿងមើលចឹងហើយពួកយើងនឹងមានភាពយន្តភាគមួយចំនួនមកណែនាំអ្នកទាំងអស់គ្នាកំដរអារម្មណ៍បាន ។

គួរបញ្ចាក់ផងដែរថាភាពយន្តភាគដែលបានណែនាំឲ្យមើលនេះគឺមានតាមឆ្នាំ ហើយអ្នកខ្លះគេល្អមើលឆ្នាំផ្សេងៗតែអេដមីនសុំល្អមើលឆ្នាំដែលណែនាំនេះហើយ ។

*** បើចង់ដឹងពីសាច់រឿងសង្ខេបខ្លីៗសូមមើលខាងក្រោមរូបនិមួយៗដើម្បីអាន

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
ទេពឥន្ទ្រីបក្សីស្នេហ៍/神鵰俠侶/The Romance of the Condor Heroes 2014

សាច់រឿងនិយាយអំពីគ្រូហើយនឹងសិស្សពីរអ្នកដែលហាត់ក្បាច់គុណតែពីរអ្នកនៅក្នុងល្អាងភ្នំមួយនៃបក្សផ្នូរបុរាណ ហើយក៏បានបង្កើតជាភ្លើងស្នេហ៍រវាងគ្រូហើយនិងសិស្ស (យ៉ាងគួ) និង (សៀវឡុងនី) ។ លើសពីនេះទៅទៀតការស្រឡាញ់គ្នារវាងគ្រូហើយនិងសិស្សមួយគូរនេះមិនបានទៅដោយរលូននេះទេ និងមានការមិនពេញចិត្តជាច្រើនពីសំណាក់ពិភពគុណ ។ ភ្លើងស្នេហ៍រវាងគ្រូហើយនិងសិស្ស (យ៉ាងគួ) និង (សៀវឡុងនី) នេះបានធ្វើឲ្យអេដមីនមើលហើយមើលទៀតដោយសារតែសាច់រឿងល្អខ្លាំងពេក

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
ទេពឥន្ទ្រីសេនាក្លាហាន/射鵰英雄傳/The Legend of the Condor Heroes 2008

សម្រាប់អ្នកដែលចូលចិត្តមើលរឿងភាគបែបពិភពគុណគឺត្រូវមែនទែនដោយសារតែរឿងភាគមួយនេះគឺមានលាយឡំនឹងពិភពគុណហើយនិងយុទ្ធសិល្ប៍បន្តិចបន្តួចពិតជាធ្វើឲ្យវាល្អមើលមែនទែន ។ រឿងភាគទេពឥន្ទ្រីសេនាក្លាហានដែលនិយាយពីខ្សែជីវិតរបស់បុរសម្នាក់ដែលមានឈ្មោះថា គួកជីង ដែលដើរផ្សងព្រេងក្នុងពិភពគុណដើម្បីសងសឹកឲ្យឳពុក ។ ស្រប់ពេលដែលផ្សងព្រែងក្នុងពិភពគុណ គួកជីង ក៏បានហាត់ក្បាច់គុណកំពូលៗជាច្រើនរហូតក្លាយខ្លួនទៅជាលេខមួយក្នុងលោក ។ លើសពីនេះទៅទៀត គួកជីង ក៏មានបងប្អូនប្រុសធម៌ម្នាក់ដែរដែលឈ្មោះថា យ៉ាងខាង ត្រូវជាឳពុករបស់ យ៉ាងគួ ។ ហើយបើចង់ដឹងថាឳពុករបស់ យ៉ាងគួ ស្លាប់ដោយរបៀបណានោះសូមកុំភ្លេចទៅមើលរឿនេះទៅដឹងហើយ ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
សម្រែកនាគប្រាំបីទិស/天龙八部/The Demi-Gods and Semi-Devils 2013

បើអ្នកទាំងអស់គ្នាបានមើលរឿងទាំងពីរខាងលើនេះប្រាកដជាចូលចិត្តរឿងភាគបែបពិភពគុណខ្លាំងតែម្ដង ឥលូវនេះអេដមីននឹងណែនាំរឿងនេះមួយទៀតដែលជាលក្ខណៈ ពិភពគុណដូចគ្នា ។ វាបានពិពណ៌នាពីជើងខ្លាំងមួយរូបឈ្នោះ សៀវហ្វុង ដែលជាមេបក្សស្មូម ត្រូវគេមូលបង្កាច់ហើយត្រូវដើររកយុត្តិធម៌ឲ្យខ្លួនឯង ក៏បានជួបជាមួយនឹងមនុស្សម្នាក់ដែលនិយាយត្រូវចិត្តគ្នាហើយក៏បានរាប់អានគ្នាជាបងប្អូនធម៌ គេម្នាក់នេះគឺជាខ្សែស្រឡាយស្តេចឈ្មោះ ទួនអុី បន្ទាប់មក ទួនអុី រាប់អានលោកសង្ឃដែលហាត់វិជ្ជាគុណកំពូលបក្សផ្សែងជាបងប្អូនធម៌ផងដែល ។ រហូតដល់ពេលគ្រាមានអាសន្នបងប្អូនទាំងបីអ្នកបានប្រយុទ្ធជាមួយសត្រូវធ្វើឲ្យសត្រូវខ្ទេចខ្ទីដូចខ្ទឹម ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
យុទ្ធសិល្ប៍មហាទេពស្មើរមេឃ/西遊記/Journey to the West 2010

គ្រាន់តែលឺថា មហាទេពស្មើរមេឃ ក៏ដឹងថា ស៊ុនអួខុង ដែរ ហើយ ស៊ុនអួខុង មានច្រើនជំនាន់ណាស់តែអេដមីនចូលចិត្តមើល យុទ្ធសិល្ប៍មហាទេពស្មើរមេឃ ជំនាន់ 2010 នេះ ។ ហេតុអីបានខ្ញុំណែនាំរឿងភាគមួយនេះដល់អ្នកទាំងអស់គ្នា ព្រោះថាមានអ្នកខ្លះដេកនៅផ្ទះមិនដឹងមើលរឿងភាគអ្វី ដូច្នេះហើយទើបខ្ញុំលើកយករឿងភាគនេះមកណែនាំអ្នកទាំងអស់គ្នា ។ ដោយឡែករឿងភាគមួយនេះមានច្រើនភាគ ហើយពីមួយបិសាចទៅមួយបិសាចធ្វើឲ្យជក់ចិត្តដិតអារម្មណ៍មែនទែន ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
ដាវទេពកាំបិតប្រហារនាគ/倚天屠龍記/The Heaven Sword and Dragon Saber 2009

ចំពោះរឿងមួយនេះបើនិយាយពីចំណងជើងមិនសូវមានអ្នកស្គាល់ទេតែបើប្រាប់ថា ចាងអួជី ច្បាស់ជាមានអ្នកស្គាល់ច្រើនហើយ ។ ចាងអួជី បានចេញប្រឡូកក្នុងពិភពគុណនិងដើររកកាំបិតប្រហារនាគតាំងពីក្មេងដោយមិនដឹងថាពិភពគុណសាហាវយ៉ាងណាស់ ។ យ៉ាងណាមិញ ចាងអួជី មានសំណាងល្អបានរកឃើញគម្ពីក្បាច់គុណកំពូលមួយក្បាច់នៅក្នុងពោះស្វា ហើយក៏យកមកហាត់ធ្វើ ចាងអួជី មានក្បាច់គុណខ្លាំងពូកែវៃឈ្នះអ្នកខ្លាំងក្នុងពិភពគុណជាច្រើន ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
យុទ្ធសិល្ប៍ទេវបុត្រណាចា វគ្គ 1 វគ្គ 2 /封神英雄榜/The Investiture of the Gods 2014

ភាពយន្តភាគមួយនេះជារឿងព្រេងនិទាន របស់ប្រទេសចិនដែលមានឈ្នោះថា (姜子牙) ហើយវាជាខ្សែភាពយន្តលក្ខណៈផ្សងព្រេងបែបទេវកថាដែលនិយាយពីការធ្វើសង្គ្រាមរវាងទេវតានិងបិសាបដែលយក ណាចា ជាគោល ។ ដោយឡែកសាច់រឿងប្រទាក់ក្រឡាគ្នាតាំងពីវគ្គ 1 រហូតដល់វគ្គ 2 តែម្ដង ។ សម្រាប់អ្នកដែលចូលចិត្តរឿងភាគយុទ្ធសិល្ប៍ខ្លាំងៗមើលរឿងមួយនេះទៅពិតជាមិនខុសទេ ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
ម្ចាស់ពិភពគុណក្នុងពិភពហ្គេម/拜见宫主大人/Your Highness 2017

ធ្លាប់លេងហ្គេមដល់កំរឹត Level Pro ដែរទេ??? ភាពយន្តភាគមួយនេះនឹងធ្វើឲ្យចូលចិត្តលេងហ្គេមពេញចិត្តស្ដូកតែម្ដង ។ បុរសម្នាក់បានលេងហ្គេមដល់កំរឹតដែលគ្មានអ្នកណាវៃឈ្នះ ឬក៏អាចនិយាយបានថាលេខមួយក្នុងលោកក៏ថាបាន ហើយម្នាក់ប្រុសដែលជាលេខមួយក្នុងលោកនោះក៏បានមានចិត្តស្រលាញ់ស្រីម្នាក់ដែលជាអ្នកលេងនៅក្នុងហ្គេមជាមួយគ្នា បន្ទាប់មកក៏មានអភូតហេតុចម្លែកដែលធ្វើឲ្យចិត្តវិញាណពួកគេទាំងពីរចូលទៅក្នុងហ្គេមនេះ ហើយក៏បានផ្សងព្រេងនៅក្នុងហ្គេមនោះទាំងពីរដែលបានជួបរឿងជាច្រើនជាមួយពួកគេទាំងពីរ ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
តុលាការមុខដែក/包青天/Justice Bao 2010

តុលាការមុខដែក ប៉ាវចិន គឺមិនលើកលែងទោសឲ្យមនុស្សអាក្រក់នេះទេ ។ រឿងភាគមួយនេះមិនថាក្មេងមិនថាចាស់នោះទេសុទ្ធតែចូលចិត្តមើលរឿងមួយនេះទាំងអស់បូករួមទាំងយាយរបស់អេដមីនផងដែរ ។ សាច់រឿងនិយាយពីការសើបអង្កេតរឿងក្តីនិងបំបែកក្តីដ៏សុក្រឹត្តរបស់តុលាការមុខខ្មៅ ប៉ាវចិន បូករួមទាំងមានសេណាដ៏អង់អាច ចាន់ចាវ និង ជំនួយការលោក កុងស៊ុន នៅអែបថែមទៀត វាកាន់តែធ្វើឲ្យសាច់រឿងកាន់តែល្អមើលថែមមួយកំរឹតទៀត ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
សុបិនអាថ៌កំបាំង/施公奇案/A Pillow Case of Mystery 2006

រឿងភាគស៊ើបអង្កេតបែបកុហក់ដែលនិយាយពីបុរសម្នាក់ជាចៅហ្វាយស្រុករើសបានខ្នើយមួយ ហើយខ្នើយនេះចំឡែកត្រង់ថាពេលចៅហ្វាយស្រុកនេះដេកទៅក៏បានចូលទៅក្នុងសុបិនហើយក្នុងសុបិននេះចៅហ្វាយស្រុកតែងតែជួបនឹងលោកតាម្នាក់ដែលលោកតានេះតែងតែជួយឲ្យចៅវាយស្រុកម្នាក់នេះដោះស្រាយរឿងក្តីឲ្យគេបានគ្រប់ទាំងអស់ ។

បន្លប់ស្ថានភាពធុញថប់ជាមួយ  រឿងភាគបុរាណចិន ដែលជក់ចិត្តតាំងពីនៅក្មេង
កំពូលអ្នកសើបទីយិនជា/少年神探狄仁杰/Young Sherlock 2014

កូនមន្ត្រីម្នាក់ឈ្នោះ ទីយិនជា អាចបំបែកក្តីបានរហូតល្បីដល់ស្តេច ហើយសូម្បីតែស្តេចក៏ពឹងឲ្យ ទីយិនជា បំបែកក្តីឲ្យដែរ ។ ចំណែកឯសាច់រឿងវិញមិនមែនមានតែស៊ើបអង្កេតនេះទេគឺមានទាំងស្នេហាជម្លោះក្នុងរាជវាំងការដណ្តើមអំណាចក៏មាននៅក្នុងភាពយន្តភាគមួយនេះផងដែរ ។

យ៉ាងណាដែរ នៅចាំបានដែរឬអត់? មានរំលងរឿងភាគណាមួយដែលអ្នកចូលចិត្តទេ? សង្ឃឹមថាការណែនាំនេះអាចជួយបន្លប់ភាពធុញថប់របស់អ្នកពេលនៅផ្ទះកំឡុងពេលរក្សាគម្លាតពីសង្គម។ តែយ៉ាងណាមិញសូមរក្សារអនាម័យ​ ដោយលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូ ឬ​ទឹកអាកុលឲ្យមានញឹកញាប់ដើម្បីចៀសឆ្ងាយពីវីរុសកូរ៉ូណា៕

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត