Ad
Ad
ភាពយន្ត ១០​ រឿងស្ដែងពីការរាតត្បាតនៃ ZOMBIE

ភាពយន្ត ១០​ រឿងស្ដែងពីការរាតត្បាតនៃ ZOMBIE

ការរាតត្បាតដោយពពួកខ្មោចឆៅ Zombie ដែលឆ្លងដោយមេរោគក៏មាន កើតចេញមកពីក្នុងដីក៏មាន មនុស្សអ្នកបង្កើតក៏មាន និយាយរួមទៅគឺមានគ្រប់សព្វតែម្តង ។ សម្រាប់

By

••• ជំងឺអាសន្តរោគរាតត្បាតបានក្លាយជាបញ្ហាគួរឲ្យបារម្ភសម្រាប់ពិភពលោក​ ឯសម្រាប់ពិភពភាពយន្តរឹតតែមានជំងឺរាតត្បាតសាហាវៗជាងលោកនៃការពិតទៅទៀត ។​ ថ្ងៃនេះយើងសុំណែនាំ ១០​ រឿងពីការរាតត្បាតដ៏សាហាវៗដែលធ្វើឲ្យមនុស្សក្លាយជាបិសាចកំណាចស្រែខ្លានសាច់ស្រស់ឈាមស្រស់ ។
ការរាតត្បាតដោយពពួកខ្មោចឆៅ Zombie ដែលឆ្លងដោយមេរោគក៏មាន កើតចេញមកពីក្នុងដីក៏មាន មនុស្សអ្នកបង្កើតក៏មាន និយាយរួមទៅគឺមានគ្រប់សព្វតែម្តង ។ សម្រាប់រឿងដែលយកមកបង្ហាញនេះផងដែរគឺសុទ្ធតែចម្រាញ់យកតែរឿងល្អៗមើល ។

World war z
សាច់រឿងនិយាយអំពីគ្រួសារដែលមាន ឪពុកម្ដាយនិងកូនពីរនាក់ កំពុងតែបើកឡាននៅតាមដងផ្លូវសុខៗក៏មានកាផ្អើលរត់ជាន់ជើងគ្នាដោយគេចពីការបំផ្លាញរបស់ Zombies នៅពាសពេញទីក្រុង ហើយត្រូវតម្រូវឲ្យប្រជាជនដែលមិនឆ្លងមេរោគជំលៀសខ្លួនទៅរកទីទួលសុវត្តិភាព ជាហេតុដែលធ្វើឲ្យមានការបែងចែក Zombies និង មនុស្ស ដែលខ័ណ្ឌដោយរបងដ៏ធំមហិមា ។ សម្រាប់រឿងនេះផងដែរអាចនិយាយបានថាជារឿង Zombies ដែលច្រើនជាងគេដែលមិនធ្លាប់មានពីមុនមកក៏ថាបាន ។

Train to Busan
នៅក្នុងថ្ងៃកំណើតរបស់កូនស្រីឪពុកបាននាំកូនស្រីទៅលេងនៅប៊ូសានដើម្បីជួបម្តាយនាង ដោយធ្វើដំណើតាមរថភ្លើងដែលចេញពីសេអ៊ូលទៅ ហើយមិនដឹងសោះថាអ្នកធ្វើដំណើរនៅក្នុងរថភ្លើងនោះមានអ្នកឆ្លងមេរោគដែលក្លាយជា Zombies រួចដល់ពេលចេញដំណើក៏កើតមានការចលាចលទើបដឹងថាមាន Zombies នៅក្នុងរថភ្លើង ។

សែស្រឡាយភាពយន្តREC
ការកម្ចាត់ Zombies តាំងពីវគ្គ 1 របស់រឿង REC ដែលចេញនៅក្នុងឆ្នាំ 2007, វគ្គ 2 ចេញនៅក្នុងឆ្នាំ 2009, វគ្គ 3 ចេញនៅក្នុងឆ្នាំ 2012, និង វគ្គ 4 ចេញនៅក្នុងឆ្នាំ 2014 ។ សែស្រឡាយភាពយន្ត REC វាធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាដូចនៅក្នុងហេតុការណ៍នោះអញ្ចឹញដែរព្រោះវាប្រើរបៀបនៃការថតដោយចេញពីកាមេរ៉ា រឺ GoPro របស់តួអង្គតែម្តង ហើយសាច់រឿងធ្វើឲ្យយើងចង់តាមដានតាំងពីវគ្គ 1 រហូតដល់វគ្គ 4 តែម្តង ។

The Dead
អនុសេនីយ៍ទោ Brian Murphy (Freeman) វិស្វករកងទ័ពអាកាសសហរដ្ឋអាមេរិកគឺជាអ្នកនៅរស់រានមានជីវិតតែមួយគត់នៃយន្តហោះដែលគេជម្លៀសចុងក្រោយចេញពីទ្វីបអាហ្វ្រិកដែលបានធ្លាក់នៅកន្លែងណាមួយនៅឆ្នេរសមុទ្រនៃទ្វីបអាហ្រ្វិកខាងលិច។ នៅយប់មួយខ្មោចឆៅ Zombies បានវាយប្រហារភូមិជាច្រើននៅទូទាំងតំបន់នោះ ។

Dawn of the dead
ប្តីប្រពន្ធពីកំពុងតែដេកហើយខណ្ណៈពេលដែលពួកគេកំពុងដេកនោះក៏មានក្មេងស្រីម្នាក់មកសម្លាប់បុរសជាប្តីនោះ ហើយទើបប្រពន្ធដឹងថាក្មេងនោះជា Zombies បន្ទាប់មកនាងក៏បានចេញមកខាងក្រៅផ្ទះឃើញសុទ្ធតែ Zombies រួចនាងក៏បានរត់គេចទៅកន្លែងផ្សេង ហើយក៏បានជួបជាមួយមនុស្សមួយក្រុម ហើយពួកគេក៏បានចេញប្រម៉ាញ Zombies ដើម្បីរស់រៀនមានជីវិត ។

សែស្រឡាយភាពយន្ត Zombieland
ជីវិតដែលរស់នៅក្នុងពេលវេលាដែលមហន្តរាយដែលមានសុទ្ធតែ Zombies ហើយអ្នកដែលមានជីវិតនៅក្នុងពិភពនេះគឺត្រូវប្រឈមមុខជាមួយ Zombies ដែលធ្វើឲ្យអ្នកទស្សនាសើចគ្រប់ឈុតឆាកទាំងអស់នៃរឿង ។

សែស្រឡាយភាពយន្ត Dead snow
មានបាតុភូត និង ហេតុការម្យ៉ាងដែលធ្វើឲ្យមាន Zombies ផុសចេញមកពីក្នុងដីតែម្តង ។ ដោយឡែកយើងធ្លាប់តែឃើញមនុស្សវៃជាមួយ Zombies តែនេះ Zombies វៃជាមួយ Zombies ហើយសំខាន់ Zombies សុទ្ធតែទាហ៊ានទៀតផង ។

The Horde
រឿងនេះផ្តោតទៅលើប៉ូលីសមួយក្រុមដែលចាប់ផ្តើមបេសកកម្មសងសឹកបន្ទាប់ពីសហសេវិកម្នាក់របស់ពួកគេបានស្លាប់នៅនឹងដៃអ្នកចែកចាយគ្រឿងញៀនដ៏ល្បីល្បាញម្នាក់ ។ ពួកប៉ូលីសបានវាយលុកបរិវេណលំនៅដ្ឋានពួកសង្គមងងឹតដោយមានចេតនាធ្វើឱ្យគាត់ចុះចាញ់ ប៉ុន្តែភ្លាមៗនោះភាគីទាំងសងខាងបានដឹងខ្លួនឯងថានឹងប្រឈមមុខនឹងគូប្រជែងមួយដ៏ខ្លាំងគឺ Zombies ។ ពេលនេះពួកគេទាំងពីរក្រុមត្រូវតែសហការគ្នាដើម្បីកម្ចាត់ពួក Zombies ។

I Am Legend
ដោយសារតែមេរោគដ៏កាចសាហាវទើបបណ្តាលឲ្យទីក្រុងដ៏ធំមួយក្លាយជាកន្លែងដ៏ស្ងាត់ច្រងំ ដែលមានតែបុរសម្នាក់និងឆ្កែរបស់គាត់មួយក្បាល ហើយគាត់និងឆ្កែរបស់គាត់ត្រូប្រយុទ្ធប្រឆាំងនឹងពពួក Zombies ដើម្បីរស់ ។

សែស្រឡាយភាពយន្ត Resident Evil
មានអ្នកបង្កើតមានអ្នកបង្ក្រប!!! ពពួកបីសាច Zombies ដ៏កាចសាហ៊ាវត្រូវបានគេបង្កើតឡើងមក ហើយក៏មានពួកក្រុមអ្នកក្លាហានទៅបង្ក្របតាំងពីវគ្គ 1 ដល់វគ្គ 6 ជាមួយការសម្លាប់យ៉ាងឡូយរួមមានទាំងអាវុយ្ធទំនើបៗថែមទៀតផង ។

ពេលបានមើលរឿងទាំងនេះចាំជួយ Comment ប្រាប់អេដមីនវិញផងថាឲ្យពន្ទុប៉ុន្មាន ហើយបើសិនជានៅក្នុងពិភពពិតយើងមាន Zombie មែនមិនដឹងទៅជាយ៉ាងណាទេណ៎!!!

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត