លោកតា Gene Deitch ដែលជាផលិតករ អ្នកដឹកនាំរឿង និងគូរគំនូរជីវចល ដ៏ល្បីរាប់ទស្សវត្សរ៍ បានទទួលមរណៈភាពហើយ ក្នុងអាយុ ៩៥ឆ្នាំ ក្នុងអាផាតមិនរបស់ខ្លួនក្នុងទីក្រុង Prague កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០នេះ។
ឈ្មោះពេញរបស់លោកតាគឺ Eugene Merrill Deitch កើត ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩២៤។ ភាពយន្តគំនូរជីវចលដែលលោកតាដឹកនាំ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនោះគឺ គំនូរជីវចល TOM & JERRY (១៩៦១-៦២ ចំនួន១៣ភាគ) និង POPEYE (១៩៦០-៦៣)។ ទន្ទឹមនឹងនេះភាពយន្តគំនូរជីវចលរបស់គាត់ដែលទទួលបានអូស្ការ ពានគំនូរជីវចលខ្នាតខ្លីដ៏ល្អបំផុតគឺរឿង Munro ក្នុងឆ្នាំ ១៩៦០។
លោកតាបានចូលនិវត្តន៍ជាផ្លូវការចាប់ពីឆ្នាំ ២០០៩ និងទទួលមរណៈភាពដោយមិនបានត្រៀមទុកក្នុងឆ្នាំនេះតែម្តង។
អរគុណសម្រាប់ស្នាដៃរបស់លោកតាដែលបានរួមចំណែកផ្តល់នូវភាពកម្សាន្តដល់កុមារជាច្រើន ជុំវិញពិភពលោក៕