
សម្រាប់ហ្វេនរបស់ Arrowverse បានដឹងហើយថាកាលពីកន្លងទៅនេះ គឺមានការចាកចេញរបស់ Ruby Rose ដែលគាត់ជាអ្នកសម្តែងតួអង្គ Batwoman នេះតែម្តង ហើយជាក់ស្តែងណាស់ដែលចន្លោះកៅអីតួអង្គមួយនេះកំពុងតែស្វែងរកអ្នកថ្មីមកជំនួសម្ចាស់ដើម ។

ដោយឡែកកាលពីថ្មីៗនេះ ខាង CW ក៏បានប្រកាសជាផ្លូវការណ៍ថា ពួកគេបានរកម្ចាស់កៅអីថ្មីហើយ គឺតារាសម្តែងស្រីវ័យ 33 ឆ្នាំដែលមាន ឈ្មោះថា Javicia Leslie ដោយគាត់នឹងត្រួវមកដើរតួជា Batwoman នេះឯង ។

ហើយរូបគាត់ផ្ទាល់ក៏បាននិយាយថា “គាត់ពិតជាមានមោទនភាពខ្លាំងណាស់ដែលមកកាន់តំណែងជាតួអង្គ Batwoman ដំបូងបង្អស់ដែលជាជនជាតិស្បែកខ្មៅ និង ជាតួអង្គ Bisexual (ស្រឡាញ់បានទាំងស្រី ទាំងប្រុស) សម្រាប់ការបង្ហាញឲ្យទូលំទូលាយនូវសង្គម LGBT+” ។ រីឯ Ruby Rose អតីតតួសម្តែង Batwoman ក៏បានចេញមកសម្តែងការត្រេកអរដល់អ្នកចំណូលថ្មីម្នាក់នេះដែរ។



សម្រាប់ហ្វេន Arrowverse មានអារម្មណ៍យ៉ាងណាដែរ ចំពោះការកែប្រែតួអង្គ ពី ” ស្បែកសមកខ្មៅ ” លើកនេះ?