
Nanno នារីដែលតំណាងឲ្យភាពងងឹកក្នុងចិត្តមនុស្ស បានបង្ក្រាបកូនសិស្សសាលាដែលមានគំនិតអាក្រក់អស់ជាច្រើនរូប រួចមកហើយ កាលពីរដូវកាលទី1 ចេញនៅក្នុងឆ្នាំ 2018 ក្នុងនាមជាសិស្សមួយរូបដែលពោពេញទៅដោយ សច្ចៈធម៌ គុណធម៌ តែក៏មិនដែលប្រណីដល់អ្នកដែលធ្វើខុសនោះឡើយ ដោយខ្សែភាពយន្តភាគនេះ ទើបតែមានសន្ទុះនៃការគាំទ្រនិងកក្រើកខ្លាំងនៅកម្ពុជា ក្នុងមួយរយៈពេលក្រោយៗនេះ។


Girl From Nowhere ជាខ្សែភាពយន្តភាគថៃលក្ខណៈ អាថ៌កំបាំង. ឧក្រិដ្ឋកម្ម. Fantasy ដែលផលិតដោយ GMM25 រួមជាមួយ SOUR Bangkok។ ភាពយន្តនេះមានភាពទាក់ទាញខ្លាំង ថែមទាំងមានការសេសើរមិនដាច់ពីមាត់ថាមានសាច់រឿងដ៏ល្អនិងមានអត្ថន័យអប់រំខ្លាំង កាលពីរដូវកាលទីមួយខ្សែភាពយន្តនេះមានចំនួន13ភាគ ធ្វើឲ្យយើងតាមដានសឹងតែមិនដកភ្នែក។ កាន់តែពិសេសជាងនេះទៅទៀត មានដំណឹងល្អពីភាពយន្តនេះថាភាពយន្តភាគនេះនឹងចេញរដូវកាលទី2ផងដែល អ្វីដែលអាចអង្រួនចិត្តយើងខ្លាំងគឺថានៅតែបន្តមានវត្តមានកញ្ញា Kitty Chicha (Nanno) ដែលជាតួឯកកាលដូវកាលទី1។



សម្រាប់ឈុតគម្រូ រូបប្រូម៉ូត និងថ្ងៃដែលត្រូវចេញផ្សាយមិនទាន់ព័ត៌មានច្បាស់ការនៅឡើយទេ គ្រាន់តែលឺល្ហៀងៗមកថា ក្នុងឆ្នាំនេះតែម្តង ដូចនេះប្រសិនជាមានអ្វីថ្មីយើងនឹងចែកជូនអ្នកកុននិយមនៅពេលក្រោយ។



សម្រាប់អ្នកទាំងអស់គ្នាមានក្តីរំពឹងនឹងសង្ឃឹមយ៉ាងណាសម្រាប់ភាគពីរនេះ? សាហាវជាងមុន ឬបន្ធូរដៃជាងមុន??