Videos
News latest
ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរមុខទិសខាងលិច ដើម្បីឧទ្ទិសថ្វាយព្រហ្មណ៍សាសនា។ ប្រាសាទនេះមានរាងតូចច្រឡឹង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ សង់អំពីឥដ្ឋ មិនមែនការតុបតែង ផ្តែរឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។...
មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់...
កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។
សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើនបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ «សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថានេះជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ហើយបើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ...
ឆ្លើយតបទៅនឹងពាក្យថា សុខភាពល្អ មានចំណុចមួយដែលសំខាន់បំផុតនោះគឺ ចំណីអាហារប្រចាំថ្ងៃ ដែលជាតម្រូវការសម្រាប់ជីវិតរស់នៅរបស់បុគ្គលគ្រប់រូប ដើម្បីរក្សាបាននូវសុខភាពល្អ នឹងរាងកាយម៊ាំមួន។ 15 មុខ ខាងក្រោមនេះជាប្រភេទអាហារ ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ (Immune System) ឲ្យរឹងម៊ាំ ដើម្បីទប់ស្កាត់ការនូវវីរ៉ុសផ្សេងៗនៅជុំវិញខ្លួនយើង៖
ថ្មីៗនេះរោងភាពយន្ត Legend Cinema ដែលជារោងភាពយន្តឈានមុខគេមួយនៅកម្ពុជា បាននាំចូលនូវ ScreenX ដែលបច្ចេកវិទ្យាភាពយន្តទំនើបថ្មីដែលផ្តល់នូវសាលភាពយន្តនូវលក្ខណៈពិសេសខុសពីសាលធម្មតា ដែលអេក្រង់បញ្ចាំងភាពយន្តមានមុំរហូតដល់ទៅ 270° ដែលបង្ហាញនូវប្លង់មួយចំនួនដែលមិនមានបង្ហាញនៅលើអេក្រង់ក្នុងសាលភាពយន្តធម្មតា ធ្វើឲ្យអ្នកចូលទស្សនាមានអារម្មណ៍ថាដូចជាកំពុងស្ថិតនៅខ្សែភាពយន្តផ្ទាល់។
កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$...