Ad
Ad
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”

ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”

By

“ស្រះដំរីនៃមហេន្រ្ទបព៌ត”

ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។

ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ ចង់ចុះជិះម៉ូតូបន្តផ្លូវម្ដងៗ ។

ឡានបាននាំយើងទៅដល់ត្រឹមតែពើងប្រជៀវទេ ។ ហេតុនេះ យើងត្រូវស្រូតរូតម្នីម្នាបន្តឡើងភ្នំជាង ៨០០ ម. ទៀត ទើបយើងបានទៅដល់ស្ថានស្រះដំរីនេះ ។ ទីនេះស្រស់ស្អាតហួសពីការស្មាន ។ មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។

ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”

ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់ ។ ទើបព្រះមហាក្សត្រចាត់ឲ្យគេមកលបមើលឲ្យយល់ហេតុ ក៏ឃើញថាមានសត្វកង្កែបដ៏ធំមួយលើសអស់សត្វទាំងពួងកំពុងក្រាបនៅទីនោះ ។ ព្រះអង្គ និង ក្រុមរាជសេវកា​មាត្យ​បានរៀបផែនការ នឹងចាប់សត្វកង្កែបយក្សនោះឲ្យខានតែបាន ដើម្បីនាំទឹកភ្លៀង និង ភាពត្រជាក់ត្រជុំសម្រាប់ព្រះនគរ ។ (គេហទំព័រ ខេមរវិទ្យា)

យោងតាមសិលាចារឹកស្ដុកកក់ធំ ចារឹកក្នុងឆ្នាំ ១០៥១ ដោយគ្រួសារមន្រ្តីជាន់ខ្ពស់មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបាទជ័យវរ្ម័នទី ២ និង ព្រះរាជវង្សានុវង្សក្រោយៗមកទៀតបានឲ្យដឹងថា៖

កាលអំពីឆ្នាំ ៨០២ ធូលីព្រះបាទ ព្រះកម្រតេងអញស្រីជ័យវម៌្មទេវ ព្រះបរមេស្វរៈ (ព្រះបាទជ័យវរ្ម័នទី ២) ព្រះអង្គបានធ្វើពិធីបូជាវត្ថុសក្ដិសិទ្ធិប្រចាំព្រះនគរ “ព្រះគម្តែងជគត ត រាជ” (ព្រះសិវលិង្គ?) តាមបែបព្រហ្មញ្ញសាសនា ដើម្បីរំដោះព្រះរាជាណាចក្រទ្រង់ឲ្យរួចពីអំណាចជ្វា ហើយអំណះ ត ទៅ ព្រះអង្គនឹងក្លាយជាព្រះរាជាធិរាជនៃចក្រភពកម្ពុជទេស ដែលមានរាជធានីនៅមហេន្រ្ទបព៌ត ។

ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”
ស្រះដំរីនៃមហេន្រ្ទបព៌ត “MAHENDRAPAVATA”

… ស្ដាយដែលយើងដើរពុំបានសព្វ ព្រោះរាជធានីបុរាណនេះធំប៉ុនរាជធានីភ្នំពេញយើងសព្វថ្ងៃ៖ មានប្រាសាទច្រើនប្រមាណ មានព្រះបរមរាជវាំង មានពើងជាច្រើន មានចម្លាក់លិង្គមួយពាន់ មានព្រះខ្ពង់ (ព្រះអង្គនិព្វាន) និង ទឹកជ្រោះ-ប្រភពទឹកដ៏ស័ក្ដិសិទ្ធិ ។ល។ ឯការគោរពសក្ការៈចំពោះភ្នំនេះទៀតសោត ក៏មានតាំងពីសម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និង សម័យបច្ចុប្បន្ននេះផងដែរ ៕

អត្ថបទសរសេរដោយ៖ លីហៀង (ទាយាទអង្គរ)

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត