
ក្តៅៗកាលពីថ្មីៗនេះ លោក Taika Waititi បានធ្វើការផ្សាយបន្តផ្ទាល់ (Live) នៅក្នុងបណ្តាញសង្គម Instagram ហើយបានបង្ហាញរូបភាពគំរូ និងមានការបញ្ចាក់ជាច្រើនរបស់ភាពយន្ត Thor Love and Thunder ដែលព័ត៌មាន Taika Waititi បានប្រាប់ដល់ទស្សនិកជនមានដូចជា ៖
លោក Taika Waititi បាន Live វីដេអូបង្ហាញ Script ក្លែងក្លាយ ដែលអាចឲ្យយើងដឹងថា Tony Stark (Iron Man) រស់ឡើងវិញនៅក្នុងរឿង Thor Love and Thunder ។

មើលទៅតាម Script នោះ (បើសម្រួលជាភាសាខ្មែរ) បានឲ្យដឹងថា ពេលនោះមានផ្សែងម្យ៉ាងចេញមកហើយ Thor ក៏បានឃើញ Tony Stark (Iron Man) ហើយពួកគេក៏បានអោបគ្នា បន្ទាប់មក Thor បានសួរទៅ Tony ថា « ប៉ុន្តែ អ្នករស់ឡើងវិញយ៉ាងដូចម្តេច? ខ្ញុំបានឃើញឯងស្លាប់ហើយ » Tony ក៏បានតបទៅវិញថា « ដោយសារវិទ្យាសាស្រ្ត, ហើយThanos ត្រឡប់មកវិញដែរ » ។ គ្រាន់តែអានប៉ុណ្ណឹងហើយឡើងព្រឺសម្បុរតែម្តង ។

បង្ហាញរូបភាពគំរូរបស់ New Asgard និង Miek



បញ្ចាក់ថាភាពយន្ត Thor Love and Thunder និងមានវត្តមាន Space Shark

ដោយសារតែមានពាក្យចចាមអារ៉ាមថា Thor Love And Thunder នឹងអាចានវត្តមាន Silver Surfer បន្ទាប់មកនៅក្នុងការឡាយនោះដែរ Taika Waititi ក៏បានបញ្ចាក់ថា Silver Surfer គ្មានវត្តមាននៅក្នុងភាពយន្ត Thor Love and Thunder នោះទេ ។

ចុះអ្នកដែលកំពុងអានអត្ថបទនេះ តើចង់ឲ្យ Tony Stark (Iron Man) រស់ឡើងវិញឬទេ ?