សាស្ត្រាចារ្យល្ខោនខោល លោក ទិត្យ សែម បានទទួលមរណៈភាពហើយ ដោយរោគាពាធ កាលពីថ្ងៃទី ២៣ ឧសភា ២០២០ (ម្សិលមិញនេះ) ។ លោកគ្រូបានបង្កើតស្នាដៃធំៗជាច្រើនក្នុងវិស័តសិល្បៈល្ខោនខោល មិនថាការតំឡើងស្នាដៃរបស់សិស្ស ដែលសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈផ្នែកល្ខោនខោល និងមានជំនាញដើរតួយក្សផងដែរ។
ល្ខោនខោល ត្រូវបានគេជឿជាក់ថា ជាសិល្បៈដ៏ចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ បានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ ដែលមានការបណ្តាលចិត្តពី របាំព្រះរាជទ្រព្យ ដែលសម្តែងដោយនារីសុទ្ធសាធ ដោយជាទូទៅ តែងលោកយកសាច់រឿង រាមកេរ្តិ៍ មកធ្វើការសម្តែង។
សម្រាប់ការបាត់បង់ផ្កាយដ៏ពិតប្រាកដមួយដួងនេះ គឺស្មើរនឹងការបាត់បង់ធនធានដ៏កម្រក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ដូចនេះ សូមអំពាវនាវ ឲ្យកូនខ្មែរយើងចូលរួមថែរក្សាការពារកាន់តែមុតមាំ នូវតម្លៃសិល្បៈវប្បធម៌ជាតិយើង ឲ្យលើសពីការនិយាយតែមាត់។
សូមអគុណលោកសាស្ត្រាចារ្យ ទិត្យ សែម ដែលបានបន្តសាបព្រោះនិងផ្តល់នូវចំនេះដឹងល្អៗទាក់ទងនឹងសិល្បៈបុរាណខ្មែរ សូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់ឋានបរមសុខកុំបីឃ្លាឃ្លាត។