
សម្រាប់ភាពយន្ត ជាធម្មតាទស្សនិកជនគឺដឹងតែមើលតែម្យ៉ាង ហើយពេលខ្លះក៏មិនបានដឹងឡើយថានូវពីខាងក្រោយភាពយន្តមួយមានរឿងអ្វីកើតឡើងខ្លះ ហើយឥឡូវនេះ យើងនឹងនាំអ្នកទាំងអស់គ្នាមកដឹងការពិតខ្លះៗរបស់ភាពយន្តដែលត្រៀមបញ្ចេញនាពេលខាងមុខនេះគឺរឿង TENET ដូចដែលបានសង្ខេបក្នុងរូបនីមួយៗខាងក្រោមនេះ៖

- តារាសម្តែង ៣ រូបដែលសម្តែងរឿង Tenetសុទ្ធតែធ្លាប់សម្តែងរឿង Harry Potter (Robert Pattinson, Clémence Poésy និង Kenneth Branagh) ។

- Robert Pattinson ដឹងថាខ្លួនឯងជា The Batman នៅពេលដែលថតភាពយន្ត TENET ថ្ងៃដំបូង។

- Christopher Nolan ថតបំផ្ទុះយន្តហោះ Boeing 747 ពិតៗពីព្រោះវាមានប្រសិទ្ធភាពជាង CGI។

- TENET ជាភាពយន្តដំបូងរបស់តារាសម្ដែងស្រីជនជាតិឥណ្ឌាឈ្មោះ Dimple Kapadia ដែលឈានជើងចូល Hollywood។

- Michael Caine ធ្លាប់ថតភាពយន្តចំនួន ៨ ហើយ ជាមួយអ្នកដឹកនាំរឿង Christopher Nolan បូករួមទាំង TENET ផងដែរ។

- Warner Bros. បានបញ្ចាក់ថាលោក Christopher Nolan ថតរឿង TENET ចំនួន ៧ ប្រទេស។

Hoyte Van Hoytema ជាអ្នកជំនាញផ្នែកថតកុនកំពុងត្រឡប់មកវិញបន្ទាប់ពីបានធ្វើការជាមូយ Christoper Nolan លើរឿង Interstellar និង Dunkirk ហើយគាត់ថតភាពយន្ត TENET ដោយប្រើកាមេរ៉ា IMAX (35mm and 70mm) ៕