Ad
Ad
ភាពយន្ត១០រឿង ឆ្លុះបញ្ចាំងពីមហន្តរាយមេរោគរាតត្បាតពិភពលោក

ភាពយន្ត១០រឿង ឆ្លុះបញ្ចាំងពីមហន្តរាយមេរោគរាតត្បាតពិភពលោក

មេរោគ Corona បានមកដល់កម្ពុជាយើងហើយ បើយើងមកមើលខ្សែភាពយន្តទាំង 10 ដែលនិយាយពីការឆ្លងនៅមេរោគរាតត្បាតពាសពេញទីក្រុងដូចអេដមីនរីខមមិនមានអីមិនល្អយ៉ាងហោចណាស់ក៏បានដឹងពីការទប់ស្កាត់និងការពារមួយចំនួនដែរ ។

By

••• អេដមីនមានខ្សែភាយន្ត 10 រឿងដែលនិយាយពីការឆ្លងនៅមេរោគដ៏កាចសាហាវដែលរាតត្បាតពាសពេញទីក្រុង ។ យ៉ាងណាមិញយើងដូចបានដឹងស្រាប់ហើយថាឥលូវនេះនៅក្នុងពិភពលោកកំពុងរងគ្រោះយ៉ាងខ្លាំងជាមួយមេរោគម្យ៉ាងមានឈ្មោះថា Corona ដែលបានធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ហើយឥលូវនេះវាក៏បានរាតត្បាតមកដល់ប្រទេសយើង1ករណីដែរ ។

លើសពីនេះទៅទៀតខ្សែភាពយន្តទាំង 10 នេះវាបានស្ដែងឲ្យយើងឃើញពីការរីករាលដាលនៃមេរោគឆ្លងហើយ រួមជាមួយ មានការទប់ស្កាត់និងការពារនៅពេលដែលយើងជួបហេតុភេទមិនល្អណាមួយផងដែរ ។ បើទោះជាវាមិនអាចជួយដល់អ្នកទាំងអស់គ្នាបាន 100% ក៏ពិតមែនតែវាក៏អាចដោះទាល់បានមួយគ្រាដែរ ។

មេរោគ Corona បានមកដល់កម្ពុជាយើងហើយ បើយើងមកមើលខ្សែភាពយន្តទាំង 10 ដែលនិយាយពីការឆ្លងនៅមេរោគរាតត្បាតពាសពេញទីក្រុងដូចអេដមីនណែនាំ មានអីមិនល្អ​​!! យ៉ាងហោចណាស់ក៏បានដឹងពីការទប់ស្កាត់និងការពារមួយចំនួនដែរ ។

ជាខ្សែភាពយន្តរបស់ប្រទេសកូរ៉េខាងត្បូងដែលបានបញ្ចាំងកាលពីឆ្នាំ 2013 ហើយវាជាខ្សែភាពយន្តគ្រោះមហន្តរាយដែលជាស្នាដៃដឹកនាំសម្ដែងរបស់លោក Kim Sung-su ដោយបង្ហាញឲ្យឃើញអំពីការផ្ទុះឡើងនៅជំងឺគ្រុនផ្តាសាយបក្សីម្យ៉ាងដែលមានឈ្មោះថា H5N1 ដែលអាចធ្វើឲ្យមនុស្សស្លាប់ត្រឹមតែរយៈពេល 36 ម៉ោងប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការបោះបង់ចោលនៅស្រុក Bundang ក្នុងខេត្ត Seongnam ដែលមានចំនួនមនុស្សប្រហែលកន្លោះលាននាក់ ។ គួរបញ្ចាក់រំលឹកថាជំងឺគ្រុនផ្តាសាយបក្សី (H5N1) ក៏ជាជំងឺដែលកើតឡើងក្នុងពិតយើងផងដែលហើយប្រទេសយើងក៏ធ្លាប់ទទួលរងគ្រោះនឹងជំងឺគ្រុនផ្តាសាយបក្សី (H5N1)នេះដូចគ្នា ។

ជាខ្សែភាពយន្តគ្រោះមហន្តរាយផ្នែកវេជ្ជសាស្រ្តរបស់អាមេរិកដែលបានចេញផ្សាយនៅក្នុងឆ្នាំ 1995 ដែលដឹកនាំដោយលោក Wolfgang Petersen និងផ្អែកលើសៀវភៅរឿងប្រឌិតបស់លោក Richard Preston The Hot Zone ។ ខ្សែភាពយន្តនេះសំដែងដោយតារា Dustin Hoffman, Rene Russo និង Morgan Freeman ។ ខ្សែភាពយន្តនេះផ្តោតសំខាន់លើការផ្ទុះឡើងនៃវីរុសម្យ៉ាងដែលវាស្រដៀងនឹង Ebola តែវាមានឈ្មោះថា Motaba ដែលវាបានកើតឡើងនៅទីក្រុងតូចមួយនៅសហរដ្ឋអាមេរិក។ វាត្រូវបានគេកំណត់ជាចម្បងនៅក្នុងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពសហរដ្ឋអាមេរិកនៃមជ្ឈមណ្ឌលជំងឺឆ្លងនិងមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺ ។
ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយនៅថ្ងៃទី 10 ខែមីនាឆ្នាំ 1995 ហើយបើនៅក្នុងជីវិតពិតវិញវីរុស Ebola បានកើតឡើងពិតមែនក្រោយពេលខ្សែភាពយន្តនេះត្រូវបានចេញផ្សាយ។

ជាខ្សែភាពយន្តបែបវីរុសរាតត្បាតរបស់អាមេរិកនៅក្នុងឆ្នាំ 2011 ដែលដឹកនាំដោយលោក Steven Soderbergh ។ តួសម្តែងរបស់រឿងនេះរួមមាន Marion Cotillard, Bryan Cranston, Matt Damon, Laurence Fishburne, Jude Law, Gwyneth Paltrow, Kate Winslet និង Jennifer Ehle ។ខ្សែភាពយន្ត Contagion នេះទាក់ទងនឹងការរីករាលដាលនៃវីរុសឆ្លង Ebola ដែលឆ្លងតាមរយៈអាកាសធាតុ ។
ហើយមុនពេលដែលបង្កើតខ្សែភាពយន្តមួយនេះឡើងមកអ្នកនិពន្ធរឿង Scott Z. Burns បានពិគ្រោះយោបល់ជាមួយអ្នកតំណាងអង្គការសុខភាពពិភពលោកក៏ដូចជាអ្នកជំនាញវេជ្ជសាស្ត្រដើម្បីយល់ឲ្យកាន់តែច្បាស់អំពីប្រភេទវីរុសឆ្លង ហើយក៏បានចាប់ផ្តើមដំណើរការថតនៅហុងកុងក្នុងខែកញ្ញាឆ្នាំ 2010 និងបានទៅថតនៅបណ្ដាលប្រទេសផ្សេងៗទៀតហូតដល់ខែកុម្ភៈឆ្នាំ 2011 ទើបបានបញ្ចប់ការថត ហើយបានចាក់បញ្ចាំងនៅក្នុងថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2011 ។

ខ្សែភាពយន្តអង់គ្លេសដែលបញ្ចេញនៅក្នុងឆ្នាំ 2008 ដែលជាការដកស្រងចេញពីប្រលោមលោកក្នុងឆ្នាំ 1995 ដែលមានឈ្មោះដូចគ្នាទៅនឹងខ្សែភាពយន្តនេះដែរ ដែលនិពន្ធដោយអ្នកនិពន្ធ របស់ប្រទេស ព័រទុយហ្កាល់ មានឈ្មោះថា José Saramago ដែលបានរៀបរាប់អំពីសង្គមមួយដែលទទួលរងនូវការរីករាលដាលនៃភាពពិការភ្នែក ។ ខ្សែភាពយន្តនេះត្រូវបានដឹកនាំសម្ដែងដោយលោក Fernando Meirelles នឹងមានការសម្ដែងដោយ Julianne Moore និង Mark Ruffalo ជាតួអង្គសំខាន់នៅក្នុងរឿងមួយនេះ ។ ដើមឡើយលោក José Saramago បានបដិសេធមិនលក់សិទ្ធិសម្រាប់ការផលិតជាខ្សែភាពយន្តទេ ប៉ុន្តែអ្នកផលិតអាចទទួលបានសិទ្ធិសម្រាប់ការផលិតវិញព្រោះតែមានការដាក់លក្ខខណ្ឌពីសំណាក់លោក José Saramago ។ Blindness បានបញ្ចាំងជាខ្សែភាពយន្តបើកដំបូងនៅមហោស្រពភាពយន្តនៅថ្ងៃទី 14 ខែឧសភាឆ្នាំ 2008 ហើយខ្សែភាពយន្តនេះត្រូវបានចេញផ្សាយជាផ្លូវកានៅសហរដ្ឋអាមេរិកក្នុងថ្ងៃទី 3 ខែតុលាឆ្នាំ 2008 ។

គឺជាខ្សែភាពយន្តរបស់ប្រទេស នីហ្សេរីយ៉ា ដែលបានបញ្ចាំងនៅក្នុងឆ្នាំ 2016 ដឹកនាំរឿងនិងសហការផលិតដោយលោក Steve Gukas ។ ខ្សែភាពយន្ត 93 days មួយនេះវាបានប្រាប់ពីរឿងរ៉ាវនៃការផ្ទុះឡើងនៃជំងឺអាសន្តរោគ Ebola នៅក្នុងឆ្នាំ 2014 ដែលបានកើតឡើងនៅក្នុងប្រទេស នីហ្សេរីយ៉ា និងការជួយសង្គ្រោះដោយទទួលបានភាពជោគជ័យដោយបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យ Lagos ។ រឿងនេះបាននិយាយពីការជនជាតិអាមេរិកម្នាក់ដែលបានមកអាកាសយានដ្ឋានអន្តរជាតិ Murtala Mohammed ក្នុងទីក្រុង Lagos នាប្រទេស នីហ្សេរីយ៉ា ហើយត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យដែលគេសន្និដ្ឋានថាវាជាជំងឺ Ebola បន្ទាប់មកក៏មានការទប់ស្កាត់ពីរាតត្បាតរបស់ជំងឺ Ebola មួយនេះកុំឲ្យរាលដាលពេញទីក្រុងដ៏ធំមួយដែលមានប្រជាជនជាង 20 លាននាក់ ។
ខ្សែភាពយន្ត 93 days មួយនេះសម្តែងដោយ Bimbo Akintola, Danny Glover និង Bimbo Manuel ហើយបានចេញផ្សាយនៅក្នុងថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2016 ។

ជាខ្សែភាពយន្តរបស់ 20th Century Fox ដែលបានបញ្ចាំងនៅក្នុងឆ្នាំ 2008 សាច់រឿងបាននិយាយអំពីមេរោគដែលកើតឡើងដោយគ្មានមូលហេតុក្នុងអាកាសធាតុធ្វើឲ្យមនុស្សមានអាការៈខុសប្រក្រតីរហូតដល់កើតហេតុភេទចំឡែកៗដោយការសម្លាប់ខ្លួននៃក្នុងក្រុមមនុស្សទាំងនេះ ។ អ្វីដែលត្រូវធ្វើគឺត្រូវគេចចេញពីខ្យល់ផាត់ ព្រោះអាចជាដើមហេតុនៃមហន្តរាយក៏ថាបាន ។

ជាខ្សែភាពយន្តរបស់ 20th Century Fox ដែលបានបញ្ចាំងនៅក្នុងឆ្នាំ 2008 សាច់រឿងបាននិយាយអំពីមេរោគដែលកើតឡើងដោយគ្មានមូលហេតុក្នុងអាកាសធាតុធ្វើឲ្យមនុស្សមានអាការៈខុសប្រក្រតីរហូតដល់កើតហេតុភេទចំឡែកៗដោយការសម្លាប់ខ្លួននៃក្នុងក្រុមមនុស្សទាំងនេះ ។ អ្វីដែលត្រូវធ្វើគឺត្រូវគេចចេញពីខ្យល់ផាត់ ព្រោះអាចជាដើមហេតុនៃមហន្តរាយក៏ថាបាន ។

នៅក្នុងព្រឹត្តិកាណ៍រំជួយដីត្រូវបានគេរកឃើញថាមានសារធាតុឱស្មានប្រល័យដែលធ្លាយចេញភ្លាមៗពីក្នុងដីហើយក៏ចាប់ផ្តើតសាយភាយពេញទីក្រុងនឹងសម្លាប់មនុស្សជាច្រើងដែលបានស្របចូលទៅក្នុងខ្លួន ។ សំណាងល្អដែល ឧស្ម័ននេះធ្ងន់ជាខ្យល់ទើបគ្រប់គ្នាអាចជំលៀសខ្លួនឡើងអាគារខ្ពស់ៗ ។ ដើម្បរកវិធី និង រងចាំការសង្គ្រោះពីមហន្តរាយឧស្ម័នពុលដែលភាយឡើងមកបរិយាកាសបន្តិចម្តងៗ ។

ហេតុភេទមិននឹកស្មានបានកើតឡើងនៅពេលដែលសុខៗមានសាកសពប្រជាជន 58 នាក់អណ្តែតពេញផ្ទៃទន្លេហាន ហើយចំនួនក៏ចេះតែកើនឡើង រដ្ឋាភិបាលក៏បានរកឃើញថានៅក្នុងទឹកមាន ប៉ារ៉ាសុីតពឹស ។ ប្រជាជនត្រូវបានជំលៀសទៅទីសុវត្ថិភាពតែនេះបែជាចំណាប់ផ្តើមនៃមហន្តរាយដ៏ពិតប្រាកដទៅវិញ ។

ពិភពលោកត្រូវបានប្រឈមមុខនឹងភាពខ្មៅងងឹតដោយរោគរាតត្បាតដែលចេញពីនុយខ្លែអ៊ែរ ។ ដែលត្រូវឲ្យប្រជាជនត្រូវជំលៀសខ្លួនចូលក្នុងត្រងសេ (បន្ទប់លាស់ខ្លួនក្រោមដី) ហើយនេះជាខ្សែភាពយន្តចុងក្រោយរបស់អ្នកផលិត Richard D. Zanuck ផងដែរ ។ គាត់បានស្លាប់មុនពេលចាប់ផ្តើមថតខ្សែភាពយន្ត ។

ក្រោយពីទស្សនាភាពយន្តល្អៗមើលហើយ​ កុំភ្លេចយកចិត្តទុកដាក់លើសុខភាព​ឲ្យល្អឲ្យលើសដើម ជាមួយសកម្មភាពដែលយើងអាចនឹងមើលរំលងពីមុនមក ដើម្បីសុខភាពល្អ ជៀសផុតពីជម្ងឺទាំងអស់គ្នា ព្រោះ​ CoronaVirus ជាមេរោគដែលមើលមិនដឹងនិងឆ្លងបានងាយ តាមរយៈសកម្មភាពធម្មតាទូទៅប្រចាំថ្ងៃ គឺវាគួរឲ្យខ្លាចបំផុត ។

ដោយក្តីបារម្ភពី FIRD និង មិត្តអ្នកកុននិយម

Ad
Ad
2 Comments
  1. Ravy 4 years ago
    Reply

    បង ការសរសេរអត្ថបទរបស់បងមានកំហុសអក្ខរាវារុទ្ធច្រើន។ សូមមេត្តាជួយកែលំអផង ហើយអត្ថបទក្រោយៗក៏សូមឱ្យមានការពិនិត្យឲ្យបានគ្រាប់គ្រាន់ផងដែរមុនពេលបង្ហោះ។ ឧ. ឧស្ម័ន មិនមែន ឱស្មានទេ។ សាក់សព (សាកសព), ចាប់ផ្តើត (ចាប់ផ្តើម), អាគា (អាគារ)….

    • Mota Phom 4 years ago
      Reply

      បាទសូមអគុណសម្រាបការ comment លើកក្រោយពួកយើងនឹងធ្វើឲ្យបានល្អជាងហ្នឹង

Leave a Reply to Mota Phom Cancel reply

អត្ថបទដទៃទៀត