Ad
Ad
រាប់រយឆ្នាំនៃវិចិត្រភាព គំនូរបុរាណលើជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ

រាប់រយឆ្នាំនៃវិចិត្រភាព គំនូរបុរាណលើជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ

អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុ​ដ្ឋ​ធ​ម្មោ ម៉ែន តុ​ដ្ឋ បានមានសង្ឃដីកាថា នា គ.ស ​១៨៥០ មាន​ជាងគំនូរ​២​នាក់​ ម្នាក់​ឈ្មោះ​ប៉ាល់ និង​ ម្នាក់ទៀតឈ្មោះ ​ជា បាន​គូររូប​គំនូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ ហើយ​បាន​បន្សល់​នូវ​ស្នាដៃ​ផាត់​ពណ៌​ដ៏​ល្អ​វិចិត្រ​នេះ​រហូតមកដល់​សព្វថ្ងៃ​។ គំនូរ​បុរាណ​នៅ​លើ​ជញ្ជាំង​ព្រះវិហារផ្នែក​ខាងត្បូង មានសភាព​ខូចខាត​ខ្លាំង​ជាងគេ រលុប​ស្ទើ​រមើល​លែង​ឃើញ​ទៅ​ហើយ ចំណែក​ខាងជើង ​ខាង​មុខ និង​ខាងក្រោយ​អាច​មើល​បាន​ខ្លះ ។ ការ​ខូចខាត​នេះ​ដោយសារ​តែ​ដំបូល​ព្រះ​វិហារ​លិច​ទឹក​ហូរ​ស្រក់​លើ​ផ្ទាំងគំនូរ​​ កត្តាមួយផ្សេង​ទៀត គឺ​ដោយសារ​សម័យ ប៉ុ​ល ពត គេបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងគុកឃុំឃាំងមនុស្ស ជាឃ្លាំងស្តុកអំបិល និងជាកន្លែងបិតស្រាទៀតផង ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទាំងគំនូរលើជញ្ជាំងព្រះវិហារ។

By
រាប់រយឆ្នាំនៃវិចិត្រភាព គំនូរបុរាណលើជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ

បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួសលង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។

វត្ត​កំពង់ត្រឡាច​លើ (វត្ត​ពោធិ​រុក្ខា​រាម​) ជា​វត្តដែលមានអាយុកាល​ចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ​ប្រមាណជាង ៣០០​ឆ្នាំ​មកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧ ដំណាលគ្នានិង សាលធម្មសភា នៅខាងក្រោយព្រះវិហារ។

ព្រះវិហារបុរាណនេះមានទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ជាមួយហ្នឹងសសរចំនួន ៦២ដើម ហើយត្រូវបានសាងសង់នៅលើខឿនថ្មបាយក្រៀម ប្រៀបបានទៅហ្នឹងទីខឿនប្រាសាទបុរាណដែលជាទីស្ថានសក្ការៈខ្ពង់ខ្ពស់នៃជំនឿជនជាតិខ្មែរ។ ព្រះវិហារមានគូទឹកព័ទ្ធជុំវិញ ហើយនៅក្រោយព្រះវិហារមានស្រះទឹកតាំងពីបុរាណកាលធំៗចំនួន២។ រីឯសាលា​ធម្មសភា​ចាស់​មាន​ទំហំ​ ១៤​ម៉ែត្រ​x ​១៦​ម៉ែត្រ ដោយ​ជញ្ជាំង​សាលា​ធម្មសភា​នេះ​ធ្វើ​អំពី​ស៊ីម៉ង់​មាន ឆ្អឹង​ជា​រនាបប្ញ​ស្សី ដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាព​ទ្រុឌទ្រោមជា​ខ្លាំង។

អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុ​ដ្ឋ​ធ​ម្មោ ម៉ែន តុ​ដ្ឋ បានមានសង្ឃដីកាថា នា គ.ស ​១៨៥០ មាន​ជាងគំនូរ​២​នាក់​ ម្នាក់​ឈ្មោះ​ប៉ាល់ និង​ ម្នាក់ទៀតឈ្មោះ ​ជា បាន​គូររូប​គំនូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ ហើយ​បាន​បន្សល់​នូវ​ស្នាដៃ​ផាត់​ពណ៌​ដ៏​ល្អ​វិចិត្រ​នេះ​រហូតមកដល់​សព្វថ្ងៃ​។ គំនូរ​បុរាណ​នៅ​លើ​ជញ្ជាំង​ព្រះវិហារផ្នែក​ខាងត្បូង មានសភាព​ខូចខាត​ខ្លាំង​ជាងគេ រលុប​ស្ទើ​រមើល​លែង​ឃើញ​ទៅ​ហើយ ចំណែក​ខាងជើង ​ខាង​មុខ និង​ខាងក្រោយ​អាច​មើល​បាន​ខ្លះ ។ ការ​ខូចខាត​នេះ​ដោយសារ​តែ​ដំបូល​ព្រះ​វិហារ​លិច​ទឹក​ហូរ​ស្រក់​លើ​ផ្ទាំងគំនូរ​​ កត្តាមួយផ្សេង​ទៀត គឺ​ដោយសារ​សម័យ ប៉ុ​ល ពត គេបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងគុកឃុំឃាំងមនុស្ស ជាឃ្លាំងស្តុកអំបិល និងជាកន្លែងបិតស្រាទៀតផង ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទាំងគំនូរលើជញ្ជាំងព្រះវិហារ។

គំនូរបុរាណលើជញ្ជាំងព្រះវិហារវត្តកំពង់ត្រឡាចលើ មាន​៤​ប្រភេទ៖​
– ទី​១៖ ​រឿង​រាមកេរ្តិ៍​​
– ទី​២៖ ពុទ្ធ​ជា​តក
– ទី​៣៖ ពុទ្ធប្រវត្តិ
– ​ទី​៤៖ ​ជីវភាព​រស់នៅ​ និង​វប្បធម៌​ប្រពៃណី​ជនជាតិខ្មែរសម័យឧដុង្គ​។

តាម​ការស្រាវជ្រាវ​រប​ស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានអោយដឹងថា រូបគំនូរ​ទាំងនេះ​ដូចគ្នា នឹង​គំនូរ​ក្នុង​ប្រាសាទ​ព្រះ​កែវ​មរកត​នៅក្នុង​ព្រះបរមរាជវាំង​និង​មាន​អាយុកាល​ស្មើគ្នា​៕

Ad
Ad
2 Comments
  1. AffiliateLabz 4 years ago
    Reply

    Great content! Super high-quality! Keep it up! 🙂

Leave a Reply to Chheangmeng Thay Cancel reply

អត្ថបទដទៃទៀត